ព័ត៌មានអន្តរជាតិ

លោក ត្រាំ៖ កូរ៉េខាងជើង នឹងស្វែងរកការជជែក ប្រសិនបើការបោះឆ្នោតអាមេរិក មិនកើតឡើងប៉ុន្មានខែខាងមុខ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា ប្រទេសកូរ៉េខាងជើង នឹងចង់អង្គុយជជែកគ្នា អំពីបញ្ហានុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក ប្រសិនបើការបោះឆ្នោតប្រធានាធិបតី មិនកើតឡើង ក្នុងរយៈពេលប៉ុន្មានខែទៀតខាងមុខ។

ជាក់ស្តែងលោក ត្រាំ បាននិយាយសំដៅ ទៅលើភាពស្ទាក់ស្ទើរ របស់ប្រជាជាតិបរទេស ដើម្បីឱ្យមានការចរចាយ៉ាងម៉ឺងម៉ាត់ ជាមួយរដ្ឋបាល មុនពេលការជំនួសរបស់ខ្លួន នៅក្នុងការបោះឆ្នោត នៅខែវិច្ឆិកា។

លោកបានឲ្យដឹង នៅក្នុងបទសម្ភាសន៍ជាមួយ Fox News ថា“ ប្រសិនបើយើង មិនមានការបោះឆ្នោតទេ ឥឡូវនេះរឿងពីរនឹងកើតឡើង” ទី១ ទីផ្សារភាគហ៊ុនរបស់យើង នឹងកាន់តែខ្ពស់ ហើយវាបានបង្កើតកំណត់ត្រាខ្លះ រួចទៅហើយ។

រឿងមួយទៀត គឺអ៊ីរ៉ង់ ចិន អ្នករាល់គ្នា នឹងនៅតុចរចានៅថ្ងៃដំបូង ក្នុងរយៈពេល ២៤ ម៉ោងដោយចង់ធ្វើកិច្ចព្រមព្រៀង រួមទាំងកូរ៉េខាងជើង ប្រសិនបើលោកស្រី ហ៊ីលឡារី គ្លីនតុន ចូលអ្នកនៅក្នុងនោះវិញ អ្នកនឹងស្ថិតក្នុងសង្រ្គាមមួយ នាពេលឥឡូវនេះ ប្រហែលជាវានឹងចប់ ហើយប្រហែលជាវានឹងមិនមានទេ ប៉ុន្តែអ្នកនឹងស្ថិតក្នុងសង្រ្គាម ជាមួយកូរ៉េខាងជើង”៕ ដោយ៖ ឈូក បូរ៉ា

To Top