តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា អ្នកការទូតជាន់ខ្ពស់អ៊ីរ៉ង់ និងអ៊ុយក្រែន បានធ្វើកិច្ចពិភាក្សា តាមទូរស័ព្ទមួយកាលពីថ្ងៃពុធ ស្តីពីការតាមដាន នៃជើងហោះហើរអន្តរជាតិ អ៊ុយក្រែនអ៊ែរឡាញ ដែលត្រូវបានបាញ់ទម្លាក់ នៅក្បែរទីក្រុងតេអេរ៉ង់ កាលពីដើមឆ្នាំនេះ។
របាយការណ៍បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif និងអនុរដ្ឋមន្រ្តី ក្រសួងការបរទេសអ៊ុយក្រែន លោក Yevgeny Yenin បានផ្លាស់ប្តូរទស្សនៈគ្នា ស្តីពីដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងគៀវ ដោយក្រុមអ្នកចរចាអ៊ីរ៉ង់ កាលពីសប្តាហ៍មុន។
អ្នកការទូតទាំងពីរបានពិពណ៌នា អំពីជំនួបរវាងអ្នកចរចា នៃប្រទេសទាំងពីរថា ជាភាពវិជ្ជមានហើយសង្ឃឹមថា ការបន្តផ្លាស់ប្តូរព័ត៌មាន និងការចរចានឹងទទួលបានលទ្ធផលល្អ សម្រាប់ប្រជាជាតិទាំងពីរ៕ ដោយ៖ ឈូក បូរ៉ា