ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាសន្តិសុខយូអិន នឹងបោះឆ្នោត លើការបន្តបម្រាមអាវុធអ៊ីរ៉ង់

បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បាននិយាយនៅថ្ងៃពុធ សប្ដាហ៍នេះថា ក្រុមប្រឹក្សាន្តិសុខ អង្គការសហប្រជាជាតិ នឹងធ្វើការបោះឆ្នោតនៅសប្ដាហ៍ក្រោយ ស្តីពីការប៉ុនប៉ងរបស់អាមេរិក ឲ្យបន្តបម្រាមអាវុធអន្តរជាតិលើអ៊ីរ៉ង់ បើទោះជាមានការព្រមាន ពីមន្ត្រីការទូតខ្លះថា វិធានការនេះខ្វះការគាំទ្រ។

លោក Mike Pompeo បាននិយាយប្រាប់ អ្នកសារព័ត៌មានដូច្នេះថា “សហរដ្ឋអាមេរិក នឹងដាក់បន្តសេចក្តីសម្រេចមួយ នៅក្រុមប្រឹក្សាសន្តិសុខ ដើម្បីឲ្យបន្តបម្រាមអាវុធលើអ៊ីរ៉ង់ ហើយសំណើដែលយើងដាក់ គឺសមហេតុផលណាស់។ ម្យ៉ាងទៀត យើងនឹងធ្វើរឿងដ៏ត្រឹមត្រូវ យើងនឹងធ្វើឲ្យប្រាកដថា បម្រាមអាវុធនោះ ត្រូវបានបន្ត”។

គួរបញ្ជាក់ថា បម្រាមអាវុធលើអ៊ីរ៉ង់ ក្នុងពេលបច្ចុប្បន្ននេះ នឹងផុតកំណត់នៅថ្ងៃទី១៨ ខែតុលា ក្រោមកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥ របស់ទីក្រុងតេអេរ៉ង់ ជាមួយមហាអំណាចពិភពលោក ដែលរដ្ឋបាល របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបោះបង់ចោល កាលពីឆ្នាំ២០១៨៕ ប្រែសម្រួល៖ប៉ាង កុង

To Top