ព័ត៌មានអន្តរជាតិ

រដ្ឋបាលលោក ត្រាំ បង្កើនកិច្ចប្រឹងប្រែងរារាំង មិនឲ្យចិនមើលទិន្នន័យអាមេរិក

បរទេស៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo នៅថ្ងៃពុធសប្ដាហ៍នេះ បាននិយាយថា សហរដ្ឋអាមេរិក កំពុងតែបង្កើនកិច្ចខិតខំប្រឹងប្រែង ទប់ស្កាត់ចិនមិនឲ្យចូលមើល ទិន្នន័យឯកជនរបស់ជនជាតិអាមេរិក ដោយនិយាយថា ពួកគេនឹងធ្វើការងារដកចោល កម្មវិធីស្មាតហ្វូនដែលមានមូលដ្ឋានពីចិន ដូចជាកម្មវិធី Tik Tok ពីទីផ្សារអាមេរិក ព្រោះកម្មវិធីទាំងនោះ បង្កការគម្រាមកំហែងដ៏ធំ។

ក្នុងសារព័ត៌មាន នៅទីក្រុងវ៉ាស៊ីនតោន លោក Mike Pompeo បាននិយាយថា លោកកំពុងតែពង្រីក គោលគំនិតរដ្ឋបាលលោក ត្រាំ មានឈ្មោះថា បណ្ដាញស្អាត ដែលបានចាប់ផ្តើមនៅចុងខែមេសា ចំពោះផ្នែកបច្ចេកវិទ្យាថ្មីចំនួន៥ រួមមានកម្មវិធីទូរស័ព្ទស្មាតហ្វូនជាដើម ដើម្បីការពារជនជាតិអាមេរិក មិនឲ្យរងការគម្រាមកំហែងបង្កឡើង ដោយគណបក្សកុម្មុយនិស្តចិន។

យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា គោលគំនិត “កម្មវិធីស្អាត” គឺមានបំណងដកកម្មវិធីចិនដែលមិនគួរទុកចិត្ត ចេញពីបណ្ដុះកម្មវិធី របស់សហរដ្ឋអាមេរិក ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top