ព័ត៌មានអន្តរជាតិ

រុស្ស៊ីផ្សព្វផ្សាយព័ត៌មាន មិនពិត តាមរយៈប្រព័ន្ធ អេកូស៊ីឃោសនា

បរទេស៖នៅក្នុងរបាយការណ៍ថ្មីមួយ ក្រសួងការបរទេសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសរុស្ស៊ី កំពុងតែផ្សព្វផ្សាយព័ត៌មានិងការឃោសនាមិនពិត តាមរយ់ការប្រើប្រាស់បណ្ដាញទំនាក់ទំនងផ្លូវការ និងមិនផ្លូវការ ក្នុងខណៈផ្តល់រង្វាន់១០លានដុល្លារ សម្រាប់ព័ត៌មាន ពាក់ព័ន្ធអ្នកដែលធ្វើការងារជ្រៀតជ្រែក ក្នុងការបោះឆ្នោតអាមេរិក។

របាយការណ៍ មានចំណងជើងថា សសរស្តម្ភនៃប្រព័ន្ធអេកូឡូស៊ីផ្សព្វផ្សាយព័ត៌មាននិងការឃោសនាមិនពិតរបស់រុស្ស៊ី ដែលចេញផ្សាយនៅថ្ងៃពុធ បានចោទប្រកាន់វិមានក្រឹមឡាំង ពីបទបង្កើតប្រព័ន្ធអេកូឡូស៊ីឃោសនា តាមរយៈកម្មវិធីទំនាក់ទំន ងរបស់រដ្ឋាភិបាល កម្មវិធីផ្ញើសារសកល ប្រភពប្រូកស៊ី ប្រព័ន្ធផ្សព្វផ្សាយ សង្គមអំពីអាវុធ ព័ត៌មានមិនពិតតាមបណ្ដាញអ៊ីនធឺណេត ដើម្បីផ្សព្វផ្សាយដល់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចដទៃទៀត។

លោកស្រី Lea Gabrielle ជាប្រធានមជ្ឈមណ្ឌលចូលរួមសកល របស់ក្រសួងការបរទេស បាននិយាយដូច្នេះថា “វិមានក្រឹមឡាំង ទទួលខុសត្រូវដោយផ្ទាល់ ចំពោះការសាបព្រោះយុទ្ធសាស្ត្រនិងវេទិកាទាំងនេះ ជាផ្នែកនៃមធ្យោបាយប្រើប្រាស់ព័ត៌មាន និងព័ត៌មានមិនពិតជាអាវុធ”៕ប្រែសម្រួលើប៉ាង កុង

To Top