ព័ត៌មានអន្តរជាតិ

ខែសីហា៧១ឆ្នាំមុន សូវៀតធ្វើតេស្ត គ្រាប់បែក អាតូមិកបាន ជោគជ័យ ជាលើកដំបូង

ប្រវត្តិសាស្ត្រ: The History បានសរសេរថានាថ្ងៃទី២៩ខែសីហាកាលពីឆ្នាំ ១៩៤៩នៅឯទីតាំងសាកល្បងអាវុធក្នុងតំបន់ Semipalatinsk សហភាពសូវៀតក្នុងស្ថានភាព ប្រកួតប្រជែងសព្វាវុធជាមួយនឹងអាមេរិកនោះបានធ្វើតេស្ត យ៉ាងជោគជ័យនូវអាវុធប្រល័យ លោកដែលគ្រាប់គ្នាស្គាល់ថាជាគ្រាប់បែកអាតូមិក។

បេសកកម្មដែលមានឈ្មោះថា First Lightning គឺជាការធ្វើតេស្តដើម្បីចង់ដឹង ពីសមត្ថភាពនៃកម្លាំងផ្ទុះនៃអាវុធប្រភេទនេះដែលសហភាពសូវៀត មិនដែលធ្លាប់បានដឹងពីមុនមកឡើយនោះ។ ការសាងសង់ទៅជាទីក្រុងសប្បនិម្មិតដោយមាន ទាំងអគារធ្វើការនិងផ្ទះ របស់ពលរដ្ឋដោយ សហភាពសូវៀតត្រូវបានធ្វើឡើង នៅក្នុងទីតាំងដែលនឹងត្រូវបំផ្ទុះ ដោយក្នុងនោះមានទាំង ការដាក់ទ្រុងសត្វពាហនៈផងដែរ នៅក្បែរទៅនឹងតំបន់នោះ ដើម្បីដឹងផងដែរពីកម្លាំង វិទ្យុសកម្មដែលគ្រាប់បែកប្រភេទនេះអាចមាន។

គេជឿជាក់ថាគ្រាប់បែកទំងន់២០តោននេះ បានទទួលជោគជ័យហើយវាមាន កម្លាំងស្មើទៅនឹងគ្រាប់បែកដូចគ្នានេះ ដែលអាមេរិកធ្លាប់សាកល្បងគ្រាដំបូងដែរ។

អាមេរិកដែលក្រោយមកបានទទួលព័ត៌មាននេះ ក៏បានបញ្ជួនយន្តហោះស៊ើបការណ៍ ទៅដល់ទីតាំងផ្ទុះនាថ្ងៃទី៣ខែកញ្ញា ដើម្បីពិនិត្យថាតើសហភាពសូវៀតអាចផលិត អាវុធមានកម្លាំងប៉ុណ្ណា។ នៅប៉ុន្មានថ្ងៃក្រោយមកក្នុងខែដដែលនេះប្រធានាធិបតីអាមេរិកសម័យនោះគឺ
លោកHarry S. Trumanបានប្រកាសទៅកាន់ពលរដ្ឋរបស់ខ្លួន យ៉ាងភ្ញាក់ផ្អើលថាសហភាពសូវៀតកំពុងមានអាវុធ ដែលមានបច្ចេកវិទ្យាប្រហាក់ប្រហែល នឹងខ្លួនដែរ។

ក្នុងគ្រានោះផងដែរគេសង្កេតឃើញ មានព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត នៅក្រោយពេល៣ខែនៃការធ្វើតេស្តដ៏ជោគជ័យនេះអាមេរិកបាន ធ្វើការចាប់ខ្លួនអ្នកវិទ្យាសាស្ត្ររូប ពិទូអាល្លឺម៉ង់Klaus Fuchsដែលបានជួយការងារសាកល្បងគ្រាប់បែក ប្រល័យលោកលើកដំបូង បំផុតរបស់អាមេរិកនោះថាបានផ្តល់ព័ត៌មាន សំងាត់ជាច្រើនរបស់ខ្លួន ទៅឲ្យអាមេរិកជាពិសេសការងារផលិតអាវុធនុយក្លេអ៊ែរ៕

ប្រែសម្រួល:ស៊ុនលី

To Top