ព័ត៌មានអន្តរជាតិ

ចិន គម្រាមចេញវិធានការតបវិញ ស្របពេលដែលតៃវ៉ាន់ ត្រៀមសម្រាប់ដំណើរទស្សនកិច្ច មន្ត្រីជាន់ខ្ពស់អាមេរិក

បរទេស៖ ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បានគម្រាមចាត់វិធានការសងសឹកវិញ ជុំវិញដំណើរទស្សនកិច្ចតៃវ៉ាន់ ធ្វើឡើងដោយរដ្ឋមន្ត្រីសុខាភិបាល និងសេវាកម្មមនុស្សសហរដ្ឋអាមេរិក លោក Alex Azar ស្របពេលដែលកោះតៃវ៉ាន់ ធ្វើការត្រៀមរៀបចំ សម្រាប់ដំណើរទស្សនកិច្ច ផ្លូវការអាមេរិកលំដាប់ខ្ពស់បំផុត ក្នុងរយៈពេល ៤ទសវត្សកន្លងមក។ 

មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វេនប៊ីន បាននិយាយប្រាប់សន្និសីទកាសែតប្រចាំថ្ងៃមួយ ក្នុងទីក្រុងប៉េកាំងថា ការប៉ុនប៉ងណាមួយ ដែលបដិសេធ ឬក៏ប្រជែងនឹងគោលនយោបាយ “ប្រទេសចិនតែមួយ” ដែលនិយាយថា កោះតៃវ៉ាន់ជាផ្នែកនៃប្រទេសចិននោះ នឹងបញ្ចប់ក្នុងភាពខុសឆ្គង់។ 

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា ដោយពោលសំដៅដល់ដំណើរទស្សនកិច្ចរបស់លោក Alex Azar នោះ លោក វ៉ាង វេនប៊ីន បាននិយាយដូច្នេះថា “ប្រទេសចិននឹងចាត់វិធានការ តបតយ៉ាងខ្លាំងក្លា ក្នុងដំណើរឆ្លើយតបចំពោះអាកប្បកិរិយារបស់សហរដ្ឋអាមេរិក”៕ 

ប្រែសម្រួល៖ ប៉ាង កុង 

To Top