Covid-19

អ្នកបាត់បង់ជីវិត ដោយសារកូវីដ១៩ នៅប្រេស៊ីលកើនដល់ ៩៧០០០នាក់

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា គិតមកដល់ពេលនេះ ប្រទេសប្រេស៊ីលមានចំនួន អ្នកបាត់បង់ជីវិតកើនដល់ ៩៧២៥៦នាក់ហើយក្រោយពេលដែល ២៤ម៉ោង ចុងក្រោយនេះមានអ្នកស្លាប់ដល់ទៅ ១៤៣៧នាក់។

គួរឲ្យតែភ័យខ្លាចជាងនេះទៀតនោះ គឺថាចំនួននៃអ្នកឆ្លងថ្មី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះគឺមាន រហូតទៅដល់ ៥៧១៥២នាក់ផងដែរ ដែលនាំឲ្យចំនួនសរុបនៃអ្នកឆ្លងនៅទូទាំងប្រទេស បានកើនឡើងទៅដល់ ២៨៥៩០៧៣នាក់។

ក្នុងនោះផងដែរគេ សង្កេតឃើញថា រដ្ឋ São Paulo គឺបានក្លាយទៅជាកន្លែងវាយប្រហារខ្លាំងបំផុត របស់ប្រទេសដែលមានអ្នកឆ្លង សរុបដល់ទៅ ៥៨៥២៦៥នាក់រីឯអ្នកស្លាប់មានទៅដល់ ២៤១០៩នាក់៕

ប្រែសម្រួល៖ ស៊ុន លី

To Top