បរទេស៖មកដល់ពេលនេះ គេបានមើលឃើញថាCovid-19 បានកំពុងធ្វើឲ្យវិស័យទេសចរណ៍ ចិនមកកាន់ចក្រភពអង់គ្លេសស្ថិតក្នុងភាពជាប់គាំង នៅឡើយហើយជាមួយនឹងទំនាក់ទំនងកាន់តែអាក្រក់ទៅ ៗ ពីមួយថ្ងៃទៅមួយថ្ងៃរវាង ប្រទេសទាំងពីរផងក៏មាន ការលើកឡើងអំពីបញ្ហានៅពេលដែល ការធ្វើដំណើររបស់ទេសចរណ៍ ចិននឹងចាប់ផ្តើមឡើងវិញ។
បញ្ហារវាងប្រទេសចិនអង់គ្លេសបានកើនឡើង កំដៅខ្លាំងប៉ុន្មានខែចុងក្រោយនេះស្ទើរទៅលើគ្រប់បញ្ហាធំៗដូចជាការរាតត្បាតបញ្ហាបច្ចេកវិទ្យា បញ្ហាក្រុងហុងកុងជាពិសេសការចោទប្រកាន់របស់អង់គ្លេសទៅលើប្រទេសចិនថាជាប្រភព នៃការឆ្លងរាតត្បាតកូវីដ១៩ផង។
ចំពោះបញ្ហានយោបាយអន្តរជាតិវិញកន្លង មករដ្ឋាភិបាលចក្រភពអង់គ្លេសដែលបានដាក់បម្រាមមិនឲ្យមានការចរាចរណ៍ នៃបច្ចេកវិទ្យាអ៊ិនធឺណេត 5G របស់ក្រុមហ៊ុន Huawei និងបញ្ហាចេញច្បាប់សន្តិសុខដើម្បីគ្រប់គ្រងស្ថានភាពក្រុងហុងកុងផងពិតជាបានធ្វើឲ្យជះឥទ្ធិពលអាក្រក់បំផុតសម្រាប់វិស័យទេសចរណ៍ រវាងប្រទេសទាំងពិរជាមិនខាន៕
ប្រែសម្រួល៖ស៊ុនលី