ព័ត៌មានអន្តរជាតិ

ចិនប្រកាស ទោសប្រហារជីវិត ជនជាតិកាណាដាម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា តុលាការនៃប្រទេសចិន បានធ្វើការប្រកាសដាក់ទោស ជនជាតិកាណាដាម្នាក់ ដោយការប្រហារជីវិត ពាក់ព័ន្ធនឹងករណី ផលិតថ្នាំញៀនប្រភេទ Ketamine។

សាលដីការបស់តុលាការ នៅទីក្រុងក្វាងចូវ បាននិយាយថា លោក Xu Weihong ត្រូវបានរកឃើញថា មានកំហុស បន្ទាប់ពីការជំនុំជម្រះក្តីនេះរួច ចំណែកឯអ្នកសមគំនិត ដែលត្រូវបានចោទប្រកាន់ ដែលមានឈ្មោះថា Wen Guanxiong ត្រូវបានផ្តន្ទាទោស អស់មួយជីវិតផងដែរ។

គួរឲ្យដឹងដែរថា ក្នុងពេលដែលទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ កំពុងស្ថិតនៅក្នុងភាពតានតឹង មួយរយៈចុងក្រោយនេះ ហើយមកដល់ពេលនេះ ជនជាតិកាណាដាទី៣ហើយ ដែលត្រូវបានកាត់ទោស ប្រហារជីវិតនៅក្នុងប្រទេសចិន៕

ប្រែសម្រួល៖ស៊ុនលី

To Top