ព័ត៌មានអន្តរជាតិ

សមាសភាពគណៈរដ្ឋមន្រ្តីថៃ ត្រូវបានប្រកាស

បរទេស៖ លោក Predee Daochai គឺជារដ្ឋមន្រ្តី ក្រសួងហិរញ្ញវត្ថុថ្មី ខណៈដែលលោក Supattanapong Punmeechaow ជារដ្ឋមន្រ្តីក្រសួងថាមពល និងជាឧបនាយករដ្ឋមន្ត្រី ក្នុងការរុះរើគណៈរដ្ឋមន្រ្តី ដែលត្រូវបានចេញផ្សាយ នៅក្នុងសារព័ត៌មាន Royal Gazette កាលពីថ្ងៃព្រហស្បតិ៍។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា កាសែត Royal Gazette ក៏បានប្រកាសពីការផ្លាស់ប្តូរ ណៈរដ្ឋមន្ត្រីចំនួន ៦ លើកផងដែរ។

លោក Predee បានជំនួសលោក Uttama Savanayana នៅក្រសួងហិរញ្ញវត្ថុ ហើយលោក Supattanapong បានបំពេញចន្លោះប្រហោង ដែលនៅសល់ដោយលោក Sontirat Sontijirawong នៅក្រសួងថាមពល។

លោក Predee គឺជាអតីតសហប្រធានធនាគារ Kasikornbank និងជាប្រធានសមាគមធនាគារិកថៃ។

លោក Supattanapong អតីតប្រធានក្រុមហ៊ុន PTT Global Chemical Plc គឺជាឧបនាយករដ្ឋមន្ត្រីថ្មី។ គាត់ត្រូវបានគេរំពឹងថា នឹងដឹកនាំក្រុមគោលនយោបាយសេដ្ឋកិច្ច ដែលទុកដោយលោក Somkid Jatusripitak ។

រដ្ឋមន្រ្តីក្រសួងការបរទេស លោក Don Pramudwinai គឺជាឧបនាយករដ្ឋមន្រ្តីម្នាក់ទៀត ហើយលោក Anucha Nakasai ជារដ្ឋមន្រ្តី ការិយាល័យនាយករដ្ឋមន្ត្រី ជំនួសលោក Tewan Liptapanlop។

លោក Anek Laothamatas ទទួលបានតំណែងរដ្ឋមន្រ្តីអប់រំ ផ្នែកវិទ្យាសាស្រ្ត និងការច្នៃប្រឌិតខ្ពស់ជាងមុន បន្ទាប់ពីលោក Suvit Maesincee បានលាឈប់ពីតំណែង រួមជាមួយលោក Uttama និងលោក Sontirat មកពីគណបក្ស Palang Pracharath (PPRP) ។

លោក Suchat Chomklin គឺជារដ្ឋមន្រ្តីក្រសួងការងារថ្មី ហើយអនុប្រធានថ្មីរបស់គាត់ គឺជាអតីតអ្នកនាំពាក្យ គណៈរដ្ឋមន្រ្តីលោកស្រី Narumon Pinyosinwat ៕ ប្រែសម្រួលៈ ណៃ តុលា

To Top