ព័ត៌មានអន្តរជាតិ

ចិនទទួលបានជោគជ័យទាំងស្រុង ក្នុងការបាញ់បង្ហោះផ្កាយរណបអុបទិក ទៅកាន់ដងតារាវិថី

ចិន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ថា ប្រទេសចិន បានទទួលជោគជ័យទាំងស្រុង ក្នុងការបាញ់បង្ហោះ ផ្កាយរណបអុបទិកថ្មី១ ពីមជ្ឈមណ្ឌល បាញ់បង្ហោះផ្កាយរណប Jiuquan ដែលស្ថិតនៅ ភាគពាយ័ព្យប្រទេសចិន នៅវេលាម៉ោង១២និង០១នាទីល្ងាច ម៉ោងនៅក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ ។

ផ្កាយរណបមានឈ្មោះថា Gaofen-9 04 ត្រូវបានបញ្ជូនទៅកាន់ដងតារាវិថី តាមរយៈគ្រាប់រ៉ុក្កែត Long March-2D ។ វាមានទំហំរហូតកម្រិតដល់ម៉ែត្រ ។

ផ្កាយរណបនឹងដើរតួសំខាន់ សម្រាប់បម្រើដល់ ការស្ទង់ទិន្នន័យនៅលើដី ផែនការទីក្រុង ដីដែលស្របច្បាប់ បណ្តាញគំនូសផ្លូវ ប៉ាន់ប្រមាណលើទីវាលស្រែ និងដឹងអំពីការពារពីគ្រោះមហន្តរាយ និងប្រព័ន្ធធារាស្ត្រ ។

វាក៏ផ្តល់ព័ត៌មាន សម្រាប់ការអភិវឌ្ឍន៍ លើគម្រោងផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top