បរទេស៖ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក Michael R. Pompeo បាននិយាយនៅថ្ងៃនេះ ជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ។
យោងតាមវែបសាយរបស់ក្រសួងការបរទេស នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Pompeo និងឧបនាយករដ្ឋមន្រ្តីនិង ជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានបញ្ជាក់ជាថ្មីនូវភាពខ្លាំងនៃភាពជាដៃគូ គ្រប់ជ្រុងជ្រោយរបស់យើង ព្រមទាំងការប្រារព្ធខួប ២៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាង សហរដ្ឋអាមេរិកនិងវៀតណាមក្នុងឆ្នាំ ២០២០ ។
លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះរដ្ឋនៅតាមឆ្នេរសមុទ្រអាស៊ីអាគ្នេយ៍ គាំទ្រសិទ្ធិ និងផលប្រយោជន៍ អធិបតេយ្យភាពរបស់ពួកគេ ក្រោមច្បាប់អន្តរជាតិ និងសារៈសំខាន់នៃឥណ្ឌូ – ប៉ាស៊ីហ្វិក បើកចំហ និងសេរី។
លោក Pompeo រដ្ឋមន្រ្តីការបរទេសអាមេរិក ក៏បានថ្លែងអំណរគុណដល់វៀតណាមផងដែរ ចំពោះការដឹកនាំរបស់ខ្លួនក្នុងនាមជាប្រធានអាស៊ាន និងសម្រាប់ការសម្របសម្រួលរបស់វៀតណាមក្នុងការឆ្លើយតបទៅនឹងការរីករាលដាល នៃមេរោគកូវីដ១៩៕ ប្រែសម្រួលៈ ណៃ តុលា