ព័ត៌មានអន្តរជាតិ

ឡាវ មានអ្នកឆ្លងជំងឺគ្រុនឈាម រហូតដល់ជាង ៤ពាន់នាក់

វៀងច័ន្ទ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសឡាវ បានចេញរបាយការណ៍មួយថា សរុបមានអ្នកឆ្លងជំងឺគ្រុនឈាមសរុបចំនួន ៤.៤៥៥នាក់ ដែលមាននៅក្នុងកំណត់ត្រា នៅទូទាំងប្រទេសឡាវ គិតចាប់តាំងពីខែមករា ។

មជ្ឈមណ្ឌលព័ត៌មាន និងអប់រំ ចំណុះឲ្យក្រសួងសុខាភិបាល របស់ប្រទេសឡាវ បានរាយការណ៍ឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ កាលពីព្រហស្បតិ៍ថា ជំងឺគ្រុនឈាម បណ្តាលឲ្យស្លាប់មនុស្សអស់ ៩នាក់ ។

ចំនួនអ្នកជំងឺដែលឆ្លងជំងឺគ្រុនឈាម ច្រើនជាងគេត្រូវបានគេរាយការណ៍ថា នៅក្នុងប្រទេសឡាវ គឺរដ្ឋធានីវៀងច័ន្ទ ដែលមានអ្នកឆ្លងចំនួន ១.០១៧នាក់ ទន្ទឹមនឹងនេះដែរ មាន៥២៣ករណី ត្រូវបានកត់ត្រានៅខេត្ត Bolikhamxay និង៤៥៧នាក់ នៅខេត្តវៀងច័ន្ទ ។

ក្រុមអាជ្ញាធរឡាវ បានជំរុញឲ្យពលរដ្ឋបំបាត់ ជម្រកសត្វមូសដែលជាទីកន្លែង សត្វមូសពងនៅជុំវិញផ្ទះ និងកន្លែងធ្វើការ ដើម្បីជួយត្រួតពិនិត្យលើ ការឆ្លងរាលដាលនៃជំងឺនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top