ញូដេលី៖ អាជ្ញាធរឥណ្ឌាបានឲ្យដឹងថា មានករណីជំងឺកូវីដ-១៩ ចំនួនជាង ២ លានករណី ត្រូវបានគេរកឃើញនៅក្នុងប្រទេសឥណ្ឌា ចាប់តាំងពីការរាតត្បាតកើតឡើង ដែលធ្វើឲ្យប្រទេសនេះក្លាយជាប្រទេសលេខ៣ នៅលើពិភពលោក។
ក្រសួងសុខាភិបាល និងសុខុមាលភាពគ្រួសារឥណ្ឌាបានកាលពីព្រឹកថ្ងៃសុក្រម្សិលមិញនេះថាខ្លួនបានរកឃើញ ករណីឆ្លងវីរុសថ្មីចំនួន ៦២.៥៣៨ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលធ្វើឱ្យចំនួនប្រជាជនទូទាំងប្រទេសមានចំនួន ២.០២៧.០៧៤ នាក់។
ក្នុងចំណោមអ្នកជំងឺទាំងនោះមានអ្នកជំងឺចំនួន ៤១.៥៨៥ នាក់បានស្លាប់ ខណៈដែលមនុស្សជាង ១,៣ លាននាក់បានជាសះស្បើយឡើងវិញ។
នៅប្រទេសឥណ្ឌាអ្នកជំងឺដែលមានរោគសញ្ញាស្រាល និងមធ្យម ត្រូវបានគេចាត់ទុកថា លែងមានសកម្មភាពទៀតហើយ បន្ទាប់ពីរយៈពេល ១០ ថ្ងៃនៃរោគសញ្ញាចាប់ផ្តើមប្រសិនបើពួកគេមានលក្ខខណ្ឌជាក់លាក់។
ការធ្វើតេស្តដើម្បីបញ្ជាក់ថា ពួកគេលែងមានវីរុសមិនត្រូវបានទាមទារនោះទេ។ ករណីធ្ងន់ធ្ងរអាចត្រូវបានរំសាយចេញ បន្ទាប់ពីការធ្វើតេស្ដរកឃើញមេរោគ ដែលមានលក្ខណៈអវិជ្ជមាន៕
ដោយ ឈូក បូរ៉ា
