ព័ត៌មានអន្តរជាតិ

ករណីឆ្លងជំងឺកូវីដ-១៩ នៅអាមេរិកកើនឡើង ជិតដល់ ៥លាននាក់ហើយ

វ៉ាស៊ីនតោន៖ ចំនួនករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហរដ្ឋអាមេរិក បានកើនឡើងដល់ ៤,៩ លាននាក់ហើយ កាលពីថ្ងៃសុក្រ ដែលឈានដល់ ៤.៩០២.៦៩២ គិតត្រឹមម៉ោង ១និង៣៥ នាទី។ ម៉ោងក្នុងស្រុក នេះបើយោងតាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ (CSSE) នៅសាកលវិទ្យាល័យ Johns Hopkins។

ទន្ទឹមនឹងនេះចំនួនអ្នកស្លាប់ពីជំងឺនេះបានកើនឡើងដល់ ១៦០ ២៥៥ នាក់នេះបើយោងតាម CSSE ។

របាយការណ៍បានបង្ហាញថា រដ្ឋដែលរងគ្រោះខ្លាំងជាងគេ គឺរដ្ឋកាលីហ្វ័រញ៉ា បានកត់ត្រាករណីចំនួន ៥៤១.៦៩៣ ករណីបន្ទាប់មក គឺរដ្ឋផ្លរីដាមាន ៥១០.៣៨៩ ករណី រដ្ឋតិចសាស់ ៤៨៤.៤០០ ករណី និងញូវយ៉ក ៤១៩.៦៤២ ករណី។

ទិន្នន័យពីប្រភពខាងលើបានបង្ហាញថា រដ្ឋដែលមានករណីជាង ១៨០.០០០ ករណីក៏រួមមានហ្សកហ្ស៊ី អេលីណយ ញូវជេស៊ី និងអារីហ្សូណាផងដែរ៕

ដោយ ឈូក បូរ៉ា

To Top