ព័ត៌មានអន្តរជាតិ

មេដឹកនាំបាតុកម្ម ២នាក់ទៀត នៅថៃ ត្រូវប៉ូលីសចាប់ឃុំខ្លួន

បរទេស៖ កាលពីយប់ថ្ងៃសុក្រ ប៉ូលីសបានឃុំខ្លួនសកម្មជនគាំទ្រ លទ្ធិប្រជាធិបតេយ្យពីរនាក់ នៅឯស្ថានីយ៍ប៉ូលីសមួយ ជុំវិញការធ្វើបាតុកម្មកាលពីខែមុន ខណៈដែលមេដឹកនាំចលនានិស្សិត ធ្វើបាតុកម្ម ប្តេជ្ញាបង្កើនបាតុកម្មប្រឆាំងរដ្ឋាភិបាល។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា មន្ត្រីសន្តិសុខបាននាំខ្លួនមេធាវីសិទ្ធិមនុស្សឈ្មោះ Anon Nampa អាយុ ៣៥ ឆ្នាំ និងសកម្មជននិស្សិតឈ្មោះ Panupong Jaadnok អាយុ ២៣ ឆ្នាំចេញពីតុលាការព្រហ្មទណ្ឌទៅកាន់ស្ថានីយ៍ប៉ូលីស Huai Kwang ខណៈក្រុមអ្នកគាំទ្ររាប់សិបនាក់បានស្រែកក្នុងការតវ៉ានោះថា “មន្រ្តីត្រូវតែបំរើប្រជាជន” ។

តុលាការបានបដិសេធភ្លាមៗ មុនពេលពាក់កណ្តាលអធ្រាត្រ ចំពោះសំណើរបស់ប៉ូលីស ឱ្យឃុំខ្លួនបុរសទាំងពីរនាក់ បណ្តោះអាសន្ននៅពន្ធនាគារ រយៈពេល ១២ ថ្ងៃ ដោយមន្ត្រីម្នាក់បាននិយាយថា នីតិវិធីរបស់ប៉ូលីសយឺតយ៉ាវពេក៕
ប្រែសម្រួលៈ ណៃ តុលា

To Top