ព័ត៌មានអន្តរជាតិ

នាវាចម្បាំងថ្មី របស់ចិនចាប់ផ្តើម ធ្វើតេស្តលើផ្ទៃសមុទ្រ

បរទេស៖ ប្រភេទថ្មីទីមួយនៃនាវាចម្បាំងរបស់ប្រទេសចិន នៅក្នុងសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមធ្វើតេស្តសាកល្បងបើកបរលើផ្ទៃសមុទ្រ នេះបើយោងតាមរូបភាពជាច្រើន នៅលើបណ្ដាញសង្គមរបស់ចិន។ 

ទីភ្នាក់ងារសារព័ត៌មាន  USNI និង The Drive បានរាយការណ៍ថា រូបថតលើគេហទំព័រចិនបង្ហាញឲ្យឃើញ នូវនាវាចម្បាំង ប្រភេទ Type 075 របស់កងទ័ពជើងទឹកចិន កំពុងតែធ្វើដំណើរចាកចេញពីផែ នៅកន្លែងធ្វើនាវា Hudong-Zhonghua Shipyard ក្នុងទីក្រុងសៀងហៃ។ កងទ័ពជើងទឹកចិន បានដាក់ដំណើរការនាវាចម្បាំងដំបូងនេះ នៅក្នុងឆ្នាំ២០១៩។ 

យោងតាមរបាយការណ៍ទីភ្នាក់ងារស្រាវជ្រាវសភាមួយ  ដែលចេញនៅក្នុងរដូវក្តៅនេះ ប្រទេសចិន បានដាក់នាវាចម្បាំងមួយផ្សេងទៀតទៅក្នុងទឹក កាលពីខែមេសា ហើយការិយាល័យស៊ើបការណ៍សម្ងាត់ទ័ពជើងទឹក បានរាយការណ៍ក្នុងខែកុម្ភៈថា កងទ័ពជើងទឹកចិន កំពុងតែសាងសង់នាវាចម្បាំង៣គ្រឿងថែមទៀត៕  

ប្រែសម្រួល៖ប៉ាង កុង 

To Top