ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩ នៅក្នុងប្រទេស ប្រេស៊ីល កើនជិត១០ម៉ឺននាក់

សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានរាយការណ៍ឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសប្រេស៊ីល បានចុះក្នុងបញ្ជីដែលមានអ្នកស្លាប់ជិត១០០.០០០នាក់ដោយសារវីរុសកូរ៉ូណា ។

ក្រសួងបានឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មានអ្នកស្លាប់១.០៧៩នាក់ត្រូវបានគេរាយការណ៍ ដែលនាំឲ្យអ្នកស្លាប់សរុបកើនដល់៩៩.៥៧២នាក់ និងមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៥០.២៣០នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនដល់២.៩៦២.៤៤២នាក់ ។

អង្គការសុខភាពពិភពលោក (WHO)បានឲ្យដឹងថា ប្រេស៊ីលជាប្រទេសដែលមានអ្នកស្លាប់កើនឡើងលំដាប់លេខ១លើពិភពលោក នៅក្នុងសប្តាហ៍នេះ ដោយនៅតែរក្សាលំដាប់ថ្នាក់លេខ២ដដែល បន្ទាប់ពីសហរដ្ឋអាមេរិក ទាំងចំនួនអ្នកស្លាប់ និងអ្នកឆ្លងជំងឺ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top