ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក បរាជ័យក្នុងការកសាង សម្ព័ន្ធភាពក្នុងតំបន់ ដើម្បីប្រឆាំងនឹងប្រទេសចិន

បរទេស៖ ការខិតខំ របស់សហរដ្ឋអាមេរិក ក្នុងការកសាងសម្ព័ន្ធភាពមួយ ក្នុងចំណោមសម្ព័ន្ធ មិត្តអាស៊ីអាគ្នេយ៍របស់ខ្លួន ដើម្បីជំទាស់នឹងការទាមទារ របស់ចិននៅសមុទ្រចិនខាងត្បូង ហាក់ដូចជាបានបរាជ័យ។

យោងតាមសារព័ត៌មាន Asia Times ចេញផ្សាយកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ការខិតខំរបស់រដ្ឋមន្រ្តីក្រសួង ការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo ដើម្បីប្រមូលការគាំទ្រ និងបង្រួបបង្រួមប្រជាជាតិ អាស៊ីអាគ្នេយ៍ ប្រឆាំងនឹងការទាមទារការឈ្លាន ពានរបស់ចិន នៅក្នុងតំបន់ គឺគ្មានការអើពើរ។

បន្ទាប់ពីសេចក្តីថ្លែងការណ៍ គោលនយោបាយចុងក្រោយ របស់ខ្លួនស្តីពីជម្លោះសមុទ្រចិនខាងត្បូង ក្រសួងការបរទេសអាមេរិក បានដាក់ពង្រាយ ដើម្បីកសាងការគាំទ្រក្នុងតំបន់ប្រឆាំងនឹងប្រទេសចិន។

ទោះយ៉ាងណាដោយចង់រក្សាចំណងទាក់ទងជាមួយប្រទេសចិន ប្រទេសអាស៊ីអាគ្នេយ៍សំខាន់ៗបានឃ្លាតឆ្ងាយពីសេចក្តីថ្លែង ការណ៍របស់លោក Pompeo ។ ប្រទេសផ្សេងទៀត បានផ្តល់ការឆ្លើយតបយ៉ាងកក់ក្តៅ ឬនៅតែមានការបែងចែកផ្ទៃក្នុងថា តើពួកគេគួរតែតម្រឹមយ៉ាងពេញ លេញជាមួយនឹងជំហរ តឹងរឹងរបស់អាមេរិកដែរឬទេ។

នៅក្នុងការកើនឡើងដ៏ធំមួយ នៅក្នុងសង្គ្រាមត្រជាក់កំពុងបន្ត របស់ខ្លួនជាមួយទីក្រុងប៉េកាំង លោក Pompeo បានប្តេជ្ញាការពារ“ ចក្រភពសមុទ្រ” របស់ចិន និងគាំទ្រដល់“ សម្ព័ន្ធមិត្តនិងដៃគូអាស៊ីអាគ្នេយ៍ក្នុងការការពារសិទ្ធិអធិបតេយ្យភាព របស់ពួកគេចំពោះធនធាននៅឈូងសមុទ្រស្រប តាមសិទ្ធិនិងកាតព្វកិច្ច របស់ពួកគេក្រោមច្បាប់អន្តរជាតិ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top