Covid-19

កូវីដ១៩៖ រដ្ឋកាលីហ្វ័រញ៉ា កើនអ្នកបាត់បង់ជីវិតដល់ ១០០០០នាក់ ជាលើកដំបូង

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ បានឲ្យដឹងថា ចំនួននៃអ្នកដែលបានបាត់បង់ជីវិត នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា បានកើនឡើងទៅដល់ ១០០១១នាក់ ហើយជាលើកដំបូង។

ជាមួយនឹងចំនួនពលរដ្ឋ នៅទូទាំងរដ្ឋមានទៅដល់ ៤០លាននាក់ កាលីហ្វ័រញ៉ាគឺជារដ្ឋដែល មានចំនួនពលរដ្ឋរស់នៅច្រើនជាងគេបំផុត របស់សហរដ្ឋអាមេរិក។ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ តួលេខនៃអ្នកស្លាប់ដោយសារកូវីដ១៩ មានចំនួនទៅដល់ ១៤២នាក់។

គួរឲ្យដឹងដែរថា ចំនួននេះបានក្លាយទៅជា រដ្ឋទី៣ដែលមានចំនួនមនុស្ស ស្លាប់ច្រើនគេបំផុត របស់អាមេរិកឈរបន្ទាប់ពី រដ្ឋញូវយ៉កដែលមាន ចំនួនអ្នកសា្លប់ ៣២០០០នាក់ និងរដ្ឋញូវជឺស៊ីស្លាប់ ១៦០០០នាក់ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top