Covid-19

បារាំង​ នៅថ្ងៃនេះរាយការណ៍ ករណីឆ្លងកូវីដ១៩ ច្រើនបំផុតចាប់តាំងតែ ពីខែមេសា

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ បានឲ្យដឹងថា បារាំងគិតត្រឹមថ្ងៃសុក្រ បានរាយការណ៍នូវ ករណីឆ្លងកូវីដ១៩ ច្រើនបំផុតពោលគឺទៅដល់ ២២៨៨នាក់ ត្រឹមរយៈពេល ២៤ម៉ោង គឺជាចំនួនឆ្លងដែលច្រើនបំផុត មិនធ្លាប់មានតាំងតែពីខែមេសា។

កាលពីប៉ុន្មានសប្តាហ៍ កន្លងទៅបារាំងត្រូវបានគេជឿជាក់ថា មានចំនួនឆ្លងសរុបដល់ទៅ ៩៣៣០នាក់ ហើយដែលវាបានធ្វើឲ្យតួលេខ ឆ្លងសរុបនៅទូទាំងប្រទេសមានទៅដល់ ១៩៧៩២១នាក់ នេះបើយោងតាមតួលេខជាក់ស្តែង ចេញដោយក្រសួងសុខាភិបាល ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា អ្នកវិទ្យាសាស្ត្របារាំងជាច្រើន បានធ្វើការព្រមានថារលកវីរុស កូវីដ១៩ជាលើកទី ២ អាចនឹងវាយប្រហារប្រទេសនេះ នៅរដូវស្លឹកឈើជ្រុះ ឬរដូវរងារដោយសារលទ្ធផល នៃការលាយបញ្ចូលគ្នានៃ វិធានការគម្លាតសុវត្ថិភាព និងជាពិសេសពេលវេលាវិស្សមកាល រដូវក្តៅផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top