បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍ បានឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវបាននាំគ្នា ស្វែងរកឃើញប្រអប់ខ្មៅ នៃយន្តហោះដែលបើកធ្លាក់ផ្លូវ នៅភាគខាងត្បូងនៃ ប្រទេសឥណ្ឌានោះហើយ ដែលក្នុងនោះអ្នកដំណើរ ១៨នាក់បានបាត់បង់ជីវិត។
យន្តហោះរបស់ ក្រុមហ៊ុនអាកាសចរណ៍ Air India ដែល ត្រូវបានគេដឹងថាបានធ្វើដំណើរពី ទីក្រុងឌុបៃបានចុះចតខុសផ្លូវ ដោយសារតែអាកាសធាតុ មិនអំណោយផល នៅឯអាកាសយានដ្ឋាន Kozhikode។
ក្នុងគ្រាដែលកើតហេតុគេជឿជាក់ថា មានអ្នកដំនើរស្ថិតនៅ លើយន្តហោះប្រមាណជា ១៩០នាក់ហើយ បើយោងតាមការអះអាងរបស់ពីឡុត ហេតុការណ៍ក៏សំណាងខ្លាំងណាស់ដែរ ដោយសារតួលេខអ្នកស្លាប់ មិនកើនឡើងលើសពីនេះ ៕
ប្រែសម្រួល៖ ស៊ុន លី
