ព័ត៌មានអន្តរជាតិ

ផ្ទុះអំពើហិង្សានៅលីបង់ បណ្តាលឲ្យស្លាប់ប៉ូលិសម្នាក់ និងរបួសពលរដ្ឋ ១៤២នាក់

បេរ៉ាត់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ថា ទូរទស្សន៍ LBCI TV បានផ្សាយថា មន្ត្រីប៉ូលិសមួយរូបរបស់ប្រទេសលីបង់ បានស្លាប់ និងពលរដ្ឋចំនួន ១៤២នាក់បានរងរបួស កាលពីថ្ងៃសៅរ៍ នៅក្នុងពេលប៉ះទង្គិចគ្នា ក្នុងអំឡុងពេលតវ៉ាប្រឆំានឹង វិធានការណ៍ច្បាបនៅក្រុងបេរ៉ាត់ ហើយករណីនេះ បានកើតឡើងបន្ទាប់ពីមាន ករណីផ្ទុះដ៏កក្រើក នៅរដ្ឋធានីរបស់ប្រទេសលីបង់ ដែលបានសម្លាប់មនុស្សតិចបំផុត ១៥៨នាក់ និងរបួស ៦.០០០នាក់ ។

ការទាមពារទៅលើប្រព័ន្ធ នយោបាយរបស់លីបង់ ក្រុមអ្នកតវ៉ា បានព្យាយាមសម្រុកចូល ក្នុងរដ្ឋសភា ហើយកងកម្លំាងប្រដាប់អាវុធ បានបង្ខំប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករទំាងនោះ ។

ក្រុមបាតុករ បានគ្រវែងដុំថ្ម មកលើកងកម្លាំងសន្តិសុខា និងបានព្យាយាមរើខ្សែហ៊ុព័ទ្ធប៉ុនប៉ង ចូលទៅក្នុងសភា ។

ក្រុមបាតុករបានជោគជ័យ ក្នុងការសម្រុកចូលក្នុងការិយាល័យ ក្រសួងការបរទេស និងក្រសួងសេដ្ឋកិច្ច ។

គួររំលឹកថា មានករណីផ្ទុះដ៏កក្រើកចំនួន ២លើក នៅក្រុងកំពង់ផែបេរ៉ាត់ កាលពីថ្ងៃអង្គារ នៅវេលាម៉ោង ៦និង១០នាទីល្ងាច ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង ១៥និង១០នាទីម៉ោងសកល ដោយបានរញ្ជួយដល់ អគារទំាងអស់នៅរដ្ឋធានីនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top