PRAGUE៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ពលរដ្ឋចំនួន ១១នាក់បានស្លាប់ និង១០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងគ្រាដែលមានករណី អគ្គីភ័យឆេះអគារមួយកន្លែង នៅតំបន់ Karvina ភាគខាងកើតនៃសាធារណរដ្ឋឆេក កាលពីល្ងាចថ្ងៃសៅរ៍ ។
ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា អគ្គីភ័យបានកើតឡើងនៅជាន់ទី១១ នៃអគារនៅក្រុង Bohumin កាលពីល្ងាចថ្ងៃសៅរ៍ ដោយបានបណ្តាលឲ្យស្លាប់មនុស្សអស់ ១១នាក់ ក្នុងនោះ ៦នាក់ត្រូវបានឆេះនៅក្នុងផ្ទះ និង៥នាក់បានលោតពីលើ អគារចេញតាមបង្អួចនៅជាន់ទី១២។ លើសពីនេះ ពលរដ្ឋចំនួន ១០នាក់បានរងរបួស ក្នុងនោះរាប់ទាំង ក្រុមពន្លត់អគ្គីភ័យ ២នាក់ និងមន្ត្រីប៉ូលិសម្នាក់ផងដែរ ។
ក្រុមពន្លត់អគ្គីភ័យបាន ពន្លត់ភ្លើងបានជាស្ថាពរ ។
ករណីអគ្គីភ័យនេះដែរ ស្ថិតក្នុងការស៊ើបអង្កេត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា