ព័ត៌មានអន្តរជាតិ

សិង្ហបុរី មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១៣២នាក់ នាំឲ្យចំនួនអ្នកឆ្លងសរុប កើនលើស៥៤.០០០នាក់

សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានកាលពីយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ថា ប្រទេសសិង្ហបុរី ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន១៣២នាក់ គិតត្រឹមរសៀលថ្ងៃសៅរ៍ ក្នុងនោះរាប់បញ្ចូលទំាងម្នាក់នៅក្នុងសហគមន៍ និង៦នាក់ជាអ្នកមកពីបរទេស ។

នេះនាំឲ្យចំនួនអ្នកឆ្លង ជំងឺសរុបនៅក្នុងប្រទេស កើនឡើងដល់៥៤.៩២៩នាក់ ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា ម្នាក់គត់នៅក្នុងសហគមន៍ ដែលមានវ័យ៦០ឆ្នាំ ជាស្ត្រីជនជាតិសិង្ហបុរី ។ គាត់ត្រូវបានប៉ះពាល់អ្នកជំងឺកាលពីមុន ហើយត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកពីគេ ។

ក្រសួងបានឲ្យដឹងថា ចំនួនករណីមិនទំនងជាកើតមានឡើង នៅក្នុងសហគមន៍ច្រើនោះទេ ដោយគិតជាមធ្យមមាន០១ករណី ក្នុង១ថ្ងៃក្នុងរយៈពេល១៤ថ្ងៃកន្លងទៅនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top