ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី៖ តួកគី ជាប្រទេសលំដាប់លេខ ដែលអាចផលិត វ៉ាក់សាំង ក្នុងស្រុកប្រឆាំងនឹង ជំងឺកូវីដ១៩

អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ថា លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសតួកគី បានក្លាយជាប្រទេសជាប់លំដាប់លេខ៣ដែលធ្វើការផលិតវ៉ាក់សាំងក្នុងស្រុកប្រឆាំងនឹងជំងឺកូវីដ១៩ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសចិន ជូនអង្គការសុខភាពពិភពលោក (WHO) ។

លោក Erdogan បានថ្លែងថា “តួកគីបានបង្ហាញអំពីគំរូនៃវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដែលបានបង្កើតឡើងដោយក្រុមប្រឹក្សាស្រាវជ្រាវបច្ចេកវិទ្យា និងវិទ្យាសាស្ត្រតួកគី (TUBITAK)” ហើយបច្ចុប្បន្ននេះ កំពុងធ្វើការផលិតវ៉ាក់សាំង៨មុខខុសៗគ្នា និងគម្រោងថ្នាំពេទ្យ១០មុខផ្សេងទៀត” ។ លោកប្រធានាធិបតីបានថ្លែងដូច្នេះ នៅក្នុងពិធីបើកដំណើរការការផលិតវ៉ាក់សាំង TUBITAK នៅឯមជ្ឈមណ្ឌលឆ្លាតវៃ នៅខេត្ត Kocaeli ភាគពាយព្យប្រទេសតួកគី ។

លោក Erdogan បានកត់សម្គាល់ថា វ៉ាក់សំាងពីរមុខដែលទទួលបានជោគជ័យទាំងស្រុងសម្រាប់ការធ្វើតេស្តនៅលើសត្វ ហើយ១មុខក្នុងចំណោម២មុខនេះបានទទួលការអនុម័តដើម្បីធ្វើការវិនិច្ឆ័យទៅលើមនុស្ស ។

ទិន្នន័យផ្លូវការចុងក្រោយបានឲ្យដឹងថា សរុបទៅមានអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសតួកគី កើនដល់២៣៩.៦២២នាក់ និងមានអ្នកស្លាប់ដល់៥.៨២៩នាក់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top