ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់ ដោយគ្រោះបាក់ដី នៅឥណ្ឌា កើនដល់៤៣នាក់

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ថា លោក Pinarayi Vijayan រដ្ឋមមន្ត្រីប្រចាំរដ្ឋ Kerala បានថ្លែងថា ចំនួនអ្នកស្លាប់ ដោយសារគ្រោះបាក់ដី នៅក្នុងរដ្ឋ Kerala នៅភាគខាងត្បូងប្រទេសឥណ្ឌា បានកើនឡើងដល់ ៤៣នាក់ គិតត្រឹមថ្ងៃអាទិត្យ ខណៈដែលសាកសពបន្ថែមទៀត ចំនួន១៧នាក់ត្រូវបានរកឃើញ នៅក្នុងអំឡុងថ្ងៃដដែលនេះ ។

គ្រោះបាក់ដីបានកើតឡើង នៅស្របពេលមានភ្លៀងធ្លាក់ចុះយ៉ាងខ្លំាង នៅតាមជួរភ្នំនៃរដ្ឋ Pettimudi កាលពីថ្ងៃសុក្រ ។

ពលរដ្ឋជាច្រើនភ័យខ្លាច នឹងការកប់ក្រោមគំនរបាក់បែក បន្ទាប់ពីមានគ្រោះបាក់ដីកើតឡើង ។ ការងារជួយសង្គ្រោះបានធ្វើឡើងនៅតំបន់នោះ ចាប់តាំងពីមានករណីបាក់ដីកើតឡើង ស្របពេលអាកាសធាតុ មិនអំណោយផល ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top