ហុងកុង៖ អ្នកកោះហៅសមាជិក មិនផ្លូវការនៃក្រុមប្រឹក្សា ប្រតិបត្តិបានប្រាប់សារព័ត៌មានចិនថា“ ហុងកុងនឹងបន្តធ្វើបានល្អទោះបីមាន ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកក៏ដោយ ពីព្រោះទីក្រុងនេះមាន ការគាំទ្រពីរដ្ឋាភិបាលកណ្តាល” ។
លោក Bernard Charnwut Chan ដែលជាអនុប្រធានហុងកុង នៃសភាប្រជាជនជាតិ ដែលជានីតិកាលកំពូលរបស់ប្រទេស បានលើកឡើងថា សហរដ្ឋអាមេរិកបានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ផ្ទាល់ខ្លួន ដោយដាក់ទណ្ឌកម្មលើមន្ត្រីហុងកុង និងចិនដីគោក។
មេដឹកនាំជំនួញជើងចាស់ រូបនេះបានបន្ថែមថា លោកបាននិយាយជាមួយមន្រ្តីក្រុមហ៊ុនអាមេរិកជាច្រើនដែលមានមូលដ្ឋាននៅហុងកុង។
នៅក្នុងបទសម្ភាសន៍មួយទល់នឹងមួយកាលពីថ្ងៃសុក្រ លោកលើកឡើងថាអ្វីដែលពិតជាមានការព្រួយបារម្ភចំពោះក្រុមហ៊ុនអាមេរិកចំនួន ១.៣០០ នៅហុងកុង មិនមែនជាច្បាប់សន្តិសុខជាតិថ្មី សម្រាប់ទីក្រុងនោះទេ ប៉ុន្តែការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលបានអនុវត្តតាម៕ដោយ ឈូក បូរ៉ា