ព័ត៌មានអន្តរជាតិ

ចិន ថ្កោលទោសទស្សនកិច្ចមន្រ្តី ជាន់ខ្ពស់អាមេរិក នៅតៃវ៉ាន់

តៃប៉ិ៖ សមាជិកគណៈរដ្ឋមន្រ្តី សហរដ្ឋអាមេរិកគ្រោងនឹង ជួបជាមួយមេដឹកនាំតៃវ៉ាន់ នៅថ្ងៃច័ន្ទនេះក្នុងអំឡុង ពេលដំណើរទស្សនកិច្ចជាន់ខ្ពស់ ពីសហរដ្ឋអាមេរិក ចាប់តាំងពីប្រទេសនេះ បានប្តូរការទទួលស្គាល់ការទូតពីកោះនេះ ទៅប្រទេសចិនក្នុងឆ្នាំ ១៩៧៩ ដែលជាដំណើរមួយដែល ទីក្រុងប៉េកាំង បានថ្កោលទោស ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Alex Azar បានទៅដល់កោះតៃប៉ិ កាលពីថ្ងៃអាទិត្យដើម្បីធ្វើទស្សនកិច្ចរយៈពេល ៣ថ្ងៃ ដើម្បីលើកកម្ពស់តម្លៃប្រជាធិបតេយ្យ ក៏ដូចជាភាពជោគជ័យរបស់កោះនេះ ក្នុងការដោះស្រាយ ជំងឺឆ្លងកូវីដ-១៩។

ដំណើរទស្សនកិច្ចរបស់ លោកអាហ្សា កើតឡើងនៅពេលដែល ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិន កំពុងមានភាពច្របូកច្របល់ ដោយភាគីទាំងពីរបានប៉ះទង្គិចគ្នាយ៉ាងខ្លាំងលើជម្លោះ ពាណិជ្ជកម្ម យោធា និងសន្តិសុខ ក៏ដូចជាជំងឺរាតត្បាត ។

ប្រទេសចិន ដែលទទូចថា កោះតៃវ៉ាន់ គឺជាទឹកដីរបស់ខ្លួន ហើយប្តេជ្ញាថា នឹងទាមទារមកវិញនៅថ្ងៃណាមួយនោះ បានពណ៌នាដំណើរទស្សនកិច្ចរបស់លោក Azar ថាជាការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាព៕ ដោយ ឈូក បូរ៉ា

To Top