ព័ត៌មានអន្តរជាតិ

អាមេរិក អង់គ្លេស និងសម្ព័ន្ធមិត្ត អំពាវនាវឱ្យហុងកុង រៀបចំការបោះឆ្នោត ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន

វ៉ាស៊ីនតោន៖ អង់គ្លេស អាមេរិក កាណាដា អូស្រ្តាលី និងណូវែលសេឡង់ បានជំរុញឱ្យហុងកុង រៀបចំការបោះឆ្នោតឱ្យ បានឆាប់តាមដែលអាច ធ្វើទៅបាន ដោយព្រមានអាជ្ញាធរអំពីការផ្លាស់ប្តូរ ដើម្បី“ ធ្វើឱ្យអន្តរាយដល់ដំណើរការ ប្រជាធិបតេយ្យ” ។

សេចក្តីថ្លែងការណ៍របស់ប្រទេស សម្ព័ន្ធមិត្ដខាងលើបានកើតឡើងនៅពេលដែលសមាជិកសភាចិន កោះប្រជុំដើម្បីសម្រេចចិត្តលើជំហាន បន្ទាប់ បន្ទាប់ពីការបោះឆ្នោតក្រុមប្រឹក្សានីតិកាលរបស់ហុងកុង ដែលគ្រោងនឹងធ្វើឡើងនៅ ថ្ងៃទី០៦ ខែកញ្ញា ត្រូវបានពន្យារពេលមួយឆ្នាំដោយសារ ជំងឺកូវីដ-១៩នេះ។

រដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំង ៥ បានឲ្យដឹងថាពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងពីការដកសិទ្ធិបេក្ខជនដោយ អយុត្តិធម៌របស់រដ្ឋាភិបាលហុងកុង និងការពន្យារពេលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា នីតិកម្ម ដោយមិនសមាមាត្រ។

ចលនាទាំងនេះបានធ្វើឱ្យអន្តរាយ ដល់ដំណើរការប្រជាធិបតេយ្យ ដែលជាមូលដ្ឋានគ្រឹះនៃស្ថិរភាពនិងភាពរុងរឿងរបស់ ហុងកុង។ ក្រុមសម្ព័ន្ធមិត្ដបានជំរុញឱ្យរដ្ឋាភិបាល ហុងកុង រៀបចំការបោះឆ្នោត ឱ្យបានឆាប់តាមដែល អាចធ្វើទៅបាន៕ ដោយ ឈូក បូរ៉ា

To Top