ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីសុខាភិបាលអាមេរិក៖ ដំណើរទស្សនកិច្ចនៅតៃវ៉ាន់ គឺជាផ្នែកមួយនៃ ចំណងមិត្តភាពដ៏ជ្រៀលជ្រៅ

បរទេស៖ រដ្ឋមន្ត្រីសុខាភិបាលសរដ្ឋអាមេរិក លោក Alex Azar បាននិយយានៅថ្ងៃចន្ទនេះថា ដំណើរទស្សនកិច្ចរបស់លោកនៅតៃវ៉ាន់ បានបង្ហាញឲ្យឃើញនូវ ការទទួលស្គាល់ចំណងមិត្តភាព និងភាពជាដៃគូចំពោះគ្នាដ៏ជ្រៀលជ្រៅ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា លោករដ្ឋមន្ត្រីសុខាភិបាល សហរដ្ឋអាមេរិក បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅក្នុងទីក្រុងតៃប៉ិថា កោះតៃវ៉ាន់បានក្លាយជាទម្រង់មួយ នៃការចែករំលែកគ្នាអំពីព័ត៌មាន សាធារណៈប្រកបដោយតម្លាភាព និងសហការ។

គួរបញ្ជាក់ថា ស្របពេលដែលលោក Alex Azar ធ្វើដំណើរទស្សនកិច្ចតៃវ៉ាន់ ផ្តល់ការគាំទ្ររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នេះ យន្តហោះចម្បាំងកងទ័ពអាកាសចិន តាមសេចក្តីរាយការណ៍ បានហោះកាត់ពាក់កណ្ដាល ច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃចន្ទនេះ និងត្រូវបានតាមដានសង្កេត មើលដោយមីស៊ីលតៃវ៉ាន់ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top