ព័ត៌មានអន្តរជាតិ

ឥណ្ឌា រើទីតាំងផ្ទុកសារធាតុគីមី អាម៉ូញ៉ូមនីត្រាតជិត ៧០០តោន ចេញពីទីក្រុង Chennai

បរទេស៖ រដ្ឋធានីបេរូតរបស់លីបង់ ត្រូវបានរង្គោះរង្គើដោយការផ្ទុះ ដ៏សាហាវមួយកាលពីថ្ងៃទី ៤ ខែសីហា ដែលត្រូវបានគេជឿជាក់ថា បានកើតឡើងដោយសារ តែសារធាតុគីមី អាម៉ូញ៉ូមនីត្រាតចំនួន ២.៧៥០តោន ដែលត្រូវបានរក្សាទុកនៅក្នុងឃ្លាំងមួយ នៅកំពង់ផែទីក្រុងបេរូត។ ការបំផ្ទុះនេះបានសម្លាប់ មនុស្សយ៉ាងតិច ១៥៧នាក់ និងរបួស ៥.០០០នាក់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រោយការផ្ទុះនៅក្នុងទីក្រុង បេរូត ប្រទេស លីបង់ រួចហើយ ការប្រមូលផ្តុំសារធាតុគីមី អាម៉ូញ៉ូមនីត្រាត ចំនួន ៦៩៧ តោន ដែលត្រូវបានរក្សាទុក នៅក្នុងឃ្លាំងមួយក្នុងទីក្រុង Chennai ប្រទេសឥណ្ឌា ក៏កំពុងត្រូវបានដឹកជញ្ជូនទៅកាន់ទីក្រុង Hyderabad ផងដែរ។

សូមជម្រាបថា សារធាតុអាម៉ូញ៉ូមនីត្រាត ចំនួន ៦៩៧ នេះ ត្រូវបានគេទុកចោល បន្ទាប់ពីការដេញថ្លៃអេឡិចត្រូនិច អាម៉ូញ៉ូមនីត្រាត ទៅឱ្យក្រុមហ៊ុនដែលមានមូលដ្ឋាននៅ Hyderabad ។ ការផ្ទុកសារធាតុគីមីផ្ទុះ បានបង្កឱ្យមានការភ័យខ្លាចជាថ្មី បន្ទាប់ពីការផ្ទុះកាលពីថ្ងៃទី៤ សីហានៅបេរូត ៕

ប្រែសម្រួលៈ ណៃ តុលា

To Top