អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ថា អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ បានឲ្យដឹងនៅក្នុងរបាយការណ៍មួយ កាលពីល្ងាចថ្ងៃអាទិត្យថា យ៉ាងហោចណាស់ពលរដ្ឋ៦៤នាក់ បាត់បង់ជីវិត និងជាច្រើននាក់ទៀតបានរងរបួស នៅក្នុងអំឡុងពេលរដូវវស្សា ដែលបង្កជាគ្រោះទឹកជំនន់ភ្លាមៗ នៅក្នុងរយៈពេល៣ថ្ងៃមកនេះ នៅតំបន់ផ្សេងៗគ្នា នៅក្នុងប្រទេសប៉ាគីស្ថាន ។
របាយការណ៍ ចេញដោយអាជ្ញាធរខាងលើ បានបញ្ជាក់ថា យ៉ាងហោចណាស់កុមារចំនួន ១៩នាក់បានស្លាប់ និង៩នាក់ជាស្ត្រី ក្នុងចំណោមអ្នក ដែលបានស្លាប់ នៅក្នុងគ្រោះទឹកជំនន់នោះ ។
គ្រោះទឹកជំនន់ បានបំផ្លាញស្ពានចំនួន៤កន្លែង ក្នុងនោះស្ពានចំនួន៣នៅ Balochistan និងស្ពាន១នៅ Khyber Pakhtunkhwa ដែលតភ្ជាប់ផ្លូវទៅកាន់ភូមិជាច្រើន ។
នៅក្នុងរបាយការណ៍ បានដាក់ថា ផ្ទះជាង៣០០ខ្នង ក៏ត្រូវបានបំផ្លាញ ឬខូចខាតទាំងស្រុង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា