បឺលីន៖ ប្រទេសអាល្លឺម៉ង់ បានសម្ដែងការស្វាគមន៍ ការចូលរួមរបស់កូរ៉េខាងត្បូង នៅក្នុងកិច្ចប្រជុំកំពូលនៃក្រុម ៧ ដែលនឹងមកដល់ ប៉ុន្តែប្រឆាំងនឹងការអនុញ្ញាត ឱ្យរុស្ស៊ីវិលចូលវេទិកានេះទៅវិញ។
រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ Heiko Maas បានធ្វើអត្ថាធិប្បាយ បន្ទាប់ពីកិច្ចពិភាក្សា ជាមួយសមភាគីកូរ៉េខាងត្បូង របស់លោក គឺលោកស្រី Kang Kyung-wha នៅរដ្ឋធានីអាល្លឺម៉ង់។
លោកបានឲ្យដឹង នៅក្នុងសន្និសីទកាសែតរួមគ្នា នៅប៊ែរឡាំង ដោយរំលឹកថា“ យើងសូមស្វាគមន៍យ៉ាងខ្លាំង ចំពោះការចូលរួមរបស់កូរ៉េខាងត្បូង នៅក្នុងកិច្ចប្រជុំកំពូល G7” ដោយហៅប្រទេសកូរ៉េខាងត្បូងថា ជាប្រទេសមួយដ៏សំខាន់ នៅលើពិភពលោក៕ ដោយ៖ ឈូក បូរ៉ា