ព័ត៌មានអន្តរជាតិ

ចិន ដាក់ទណ្ឌកម្មលើមន្រ្តីអាមេរិក ១១រូប ពាក់ព័ន្ធនឹងកិច្ចការងារ នៅហុងកុង

ប៉េកាំង៖ ប្រទេសចិន បានប្រកាសដាក់ទណ្ឌកម្ម ប្រឆាំងនឹងមន្រ្តីសហរដ្ឋអាមេរិកចំនួន ១១នាក់ ដែលមានកំណត់ត្រា ស្តីពីកិច្ចការហុងកុង នេះបើយោងតាមអ្នកនាំពាក្យ ក្រសួងការបរទេសចិនលោក Zhao Lijian នៅក្នុងសន្និសីទសារព័ត៌មានមួយ។

លោក Zhao Lijian បានធ្វើការកត់សម្គាល់នេះ ដើម្បីឆ្លើយតបទៅនឹងសំណើសុំ ការអត្ថាធិប្បាយលើអ្វីដែលហៅថា ការដាក់ទណ្ឌកម្មដោយ រដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រឆាំងនឹងមន្រ្តីរដ្ឋាភិបាល កណ្តាលចិនចំនួន ១១នាក់ និងរដ្ឋាភិបាលរដ្ឋបាល ពិសេសហុងកុង។

មហាអំណាចពិភពលោក ទាំងពីរអាមេរិក ចិនកំពុងប្រឈមមុខ ដាក់កាន់តែខ្លាំងឡើង ទាំងបញ្ហាជម្លោះការទូត ពាណិជ្ជកម្ម និងភូមិសាស្រ្តនយោបាយ ជាពិសេសគឺពាក់ព័ន្ធនឹងជំងឺរាតត្បាតកូវីដ-១៩ តែម្ដង៕

ដោយ ឈូក បូរ៉ា

To Top