ព័ត៌មានអន្តរជាតិ

គ្រោះទឹកជំនន់ នៅបង់ក្លាដេស បានសម្លាប់មនុស្សអស់ជិត ២០០នាក់

ដាកា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ថា គ្រោះទឹកជំនន់ដ៏អាក្រក់ បានកើតឡើងនារដូវវស្សានេះ បាននាំឲ្យទឹកកើនឡើងខ្លាំង ដែលបានឆក់យកជីវិតពលរដ្ឋអស់ជិត ២០០នាក់ នៅក្នុងប្រទេសបង់ក្លាដេស គិតចាប់តាំងពីថ្ងៃទី៣០ ខែមិថុនា ។

យោងតាមរបាយការណ៍ គ្រោះទឹកជំនន់ប្រចាំថ្ងៃ របស់មជ្ឈមណ្ឌលប្រតិបត្តិការ សង្គ្រោះបន្ទាន់សុខាភិបាល របស់ប្រទេសនេះ បានឲ្យដឹងកាលពីថ្ងៃចន្ទថា គ្រោះទឹកជំនន់បានសម្លាប់មនុស្សអស់ ១៨៨នាក់ ក្នុងស្រុកចំនួន៣៣ ។

ភាគច្រើននៃជនរងគ្រោះទំាងនោះ បានលង់ទឹកស្លា់ ប៉ុន្តែមានអ្នកខ្លះបានស្លាប់ ដោយសារសត្វពស់ចឹក និងរន្ទះបាញ់ នៅក្នុងតំបន់ដែល រងគ្រោះដោយទឹកជំនន់ ។ របាយការណ៍បានបង្ហាញឲ្យដឹងដូច្នេះ ។

សេចក្តីរាយការណ៍ព័ត៌មាន តាមទូរទស្សន៍បានផ្សាយថា គ្រោះទឹកជំនន់បានបំផ្លាញ ផ្ទៃដីធ្វើស្រែចំការ ដងផ្លូវ និងផ្លូវធំៗជាច្រើន នៅទូទាំងប្រទេសនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top