ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ប្រាប់មន្ត្រីអាមេរិកថា ចិនប្រឹងប្រែងកែតៃវ៉ាន់ ឲ្យក្លាយជាហុងកុងបន្ទាប់

បរទេស៖ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ បាននិយាយប្រាប់រដ្ឋមន្ត្រី សុខាភិបាលអាមេរិក លោក Alex Azar នៅថ្ងៃអង្គារនេះថា កោះតៃវ៉ាន់ប្រឈមមុខ នឹងស្ថានភាពលំបាកខ្លាំងឡើង ព្រោះចិនដាក់សម្ពាធកោះកាន់ លទ្ធិប្រជាធិបតេយ្យនេះ ឲ្យទទួលយកលក្ខខណ្ឌ ដែលនឹងផ្លាស់ប្តូរកោះនេះ ឲ្យក្លាយជាហុងកុងបន្ទាប់។

នៅក្នុងពិធីធ្វើសន្និសីទកាសែតរួមគ្នា ជាមួយរដ្ឋមន្ត្រីសុខាភិបាលអាមរិក នៅក្នុងទីក្រុងតៃប៉ិ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Joseph Wu បាននិយាយថា “ជីវិតរបស់យើង បានក្លាយជាលំបាកខ្លាំងឡើង ព្រោះតែប្រទេសចិន បន្តដាក់សម្ពាធតៃវ៉ាន់ឲ្យ ទទួលយកលក្ខខណ្ឌនយោបាយខ្លួន ដែលលក្ខខណ្ឌនេះ នឹងផ្លាស់ប្តូរកោះតៃវ៉ាន់ ឲ្យក្លាយជាហុងកុងបន្ទាប់”។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីសុខាភិបាលអាមេរិក លោក Alex Azar បានធ្វើដំណើរទៅដល់កោះតៃវ៉ាន់ កាលពីថ្ងៃអាទិត្យ ក្នុងនាមជាមន្ត្រីជាន់ខ្ពស់បំផុត របស់សហរដ្ឋអាមេរិក ធ្វើដំណើរទស្សនកិច្ចកោះនេះ ក្នុងរយៈពេល ៤ទសវត្សកន្លងមក ហើយដំណើរទស្សនកិច្ចនេះ រងការថ្កោលទោសពីប្រទេសចិន ដែលអះអាងកម្មសិទ្ធិថា កោះតៃវ៉ាន់ជារបស់ខ្លួន ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top