ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីហ្វីលីពីន បញ្ជាក់ថា លោកត្រៀមខ្លួន ជាមនុស្សដំបូង សម្រាប់ការសាកល្បង វ៉ាក់សាំងការពារ មេរោគកូវីដ១៩ របស់រុស្ស៊ី

បរទេស៖ ប្រទេសកោះអាស៊ីគឺហ្វីលីពីន កាលពីមុនបានបញ្ជាក់ថា យ៉ាងហោចណាស់ ករណីឆ្លងមេរោគកូវីដ១៩ចំនួន ១៣៦.០០០ ករណី និងចំនួនអ្នកស្លាប់ មានចំនួន ២ ២៩៤ នាក់។ ការកើនឡើងនូវឆ្លងវីរុសប្រចាំថ្ងៃ នៅក្នុងប្រទេសហ្វីលីពីន បានឈានដល់ជិត ៧ ០០០ករណី ហើយដែលធ្វើឱ្យប្រទេសនេះ ក្លាយជាប្រទេសឆ្លងខ្ពស់បំផុតទី ៦ នៅលើពិភពលោក និងខ្ពស់បំផុតនៅក្នុងតំបន់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទ័រតេ បានកោតសរសើរ ចំពោះវ៉ាក់សាំងប្រឆាំង នឹងមេរោគកូវីដ១៩ ដែលកំពុងត្រូវបានអភិវឌ្ឍ ដោយមូលនិធិវិនិយោគ ផ្ទាល់រុស្ស៊ី (RDIF) ដោយសង្កត់ធ្ងន់ថា លោកត្រៀមខ្លួនជាប្រធានបទដំបូង នៃការសាកល្បងនៅក្នុង ប្រទេសរបស់លោក។

លោក ឌូទ័រតេ បានថ្លែងកាលពីថ្ងៃច័ន្ទថា “ខ្ញុំនឹងប្រាប់ប្រធានាធិបតីពូទីនថា ខ្ញុំមានជំនឿទុកចិត្តយ៉ាងខ្លាំង លើការសិក្សារបស់អ្នកក្នុងការ ប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ហើយខ្ញុំជឿជាក់ថាវ៉ាក់សាំង ដែលអ្នកបានផលិតពិតជាល្អ សម្រាប់មនុស្សជាតិ” ។ លោកបញ្ជាក់ថា លោកអាចជា“ មនុស្សដំបូងគេ ដែលពួកគេអាច ពិសោធន៍វ៉ាក់សាំងបាន” ។

សូមជម្រាបថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានប្រកាសនៅថ្ងៃអង្គារ ក្នុងកិច្ចប្រជុំ រដ្ឋាភិបាលថា ប្រទេសរុស្ស៊ីបានក្លាយជាប្រទេសដំបូងគេ នៅលើពិភពលោកដែលបានចុះបញ្ជីវ៉ាក់សាំង ប្រឆាំងនឹងមេរោគកូវីដ១៩។

លោកប្រធានាធិបតី ក៏បានស្នើដល់រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Mikhail Murashko ឱ្យជូនដំណឹងដល់លោកអំពីវ៉ាក់សាំង ខណៈពេលជាមួយគ្នានេះដែរ លោកបានកត់សម្គាល់ថា លោកដឹងថា “វាមានប្រសិទ្ធភាពណាស់” និង “បង្កើតនូវស្ថិរភាពនៃភាពសាំនឹងជំងឺ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top