បរទេស ៖ កាលពីថ្ងៃចន្ទម្សិលមិញនេះ រដ្ឋមន្រ្តីក្រសួងការបរទេស អាល្លឺម៉ង់លោក Heiko Maas បានលើកឡើងអំពីការ មិនពេញចិត្ត របស់លោកទៅកាន់ រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo រួចហើយអំពីការគំរាមកំហែង នៃការដាក់ទណ្ឌកម្មប្រឆាំង នឹងក្រុមហ៊ុនកំពង់ផែអាល្លឺម៉ង់ ដោយសារតែគំរោង Nord Stream 2 ។
លោក Mass បានបន្តទៀតថាការឆ្លើយឆ្លងគ្នា ជាមួយនឹងលោក Pompeo ត្រូវបានធ្វើឡើងតាំងតែ ពីថ្ងៃអាទិត្យ និងក៏បានលើឡើងអំពិការសម្រេចចិត្តរបស់សមាជិកសភា អាមេរិក៣រូប ដែលបានធ្វើការព្រមានថា អាមេរិកនឹងដាក់ទណ្ឌកម្មទៅលើផែ Faehrhafen នៃប្រទេសអាល្លឺម៉ង់ពាក់ព័ន្ធទៅនឹង គម្រោងបំពងបង្ហូរប្រេង រវាងប្រទេសរុស្សីនិងអាល្លឺម៉ង់មួយនេះ។
គួរឲ្យដឹងដែរថា នៅក្នុងសំបុត្រមួយ ដែលត្រូវបានចេញផ្សាយព័ត៌មាន កាលពីថ្ងៃសុក្រសមាជិកសភា របស់អាមេរិក ចំនួន៣នាក់ បានធ្វើការព្រមានថា ប្រតិបត្តិករកំពង់ផែ នៃគម្រោងនេះ នឹងអាចបំផ្លាញ លទ្ធភាពហិរញ្ញវត្ថុ នាពេលអនាគតរបស់ខ្លួនប្រសិនបើ មិនបញ្ឈប់កិច្ចសហប្រតិបត្តិការទាំងអស់ ជាមួយក្រុមហ៊ុនដែលធ្វើការលើបំពង់បង្ហូរ ប្រេងដែលលាតសន្ធឹងចម្ងាយ ១២៣០ គីឡូម៉ែត្រ ពីប្រទេសរុស្ស៊ីទៅប្រទេស អាល្លឺម៉ង់តាមរយៈសមុទ្របាល់ទិកទេនោះ៕