បរទេស៖សារព័ត៌មានបរទេសនៅថ្ងៃអង្គារទី១១ខែសីហានេះ បានសរសេរថាលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បានបង្ហាញពីផែនការ មួយរបស់លោកក្នុងការទទួលស្វាគមន៍កិច្ចប្រជុំនៃប្រទេស G7 នៅក្រោយពេលបោះឆ្នោត ប្រធានាធិបតីអាមេរិកដែលនឹងធ្វើឡើងនៅក្នុងខែវិច្ឆិកាខាងមុខនេះ។
លោកត្រាំបាននិយាយថា នៅក្នុងកិច្ចប្រជុំនោះលោកនៅតែមានបំណង ចង់ដាក់បញ្ចូលភាគីរុស្សីជាមួយគ្នាផងដែរទោះបីជា ប្រទេសនេះធ្លាប់ត្រូវបានគេបោះឆ្នោតដកចេញម្តងហើយ ដោយសារបញ្ហាកាន់កាប់តំបន់ Crimea ខុសច្បាប់។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានជាច្រើន នៅឯសេតវិមានលោកត្រាំ បាននិយាយថាខ្ញុំមានបំណងចង់ឲ្យកិច្ចប្រជុំនេះផ្អាកជាបណ្តោះអាសន្ន និងជំនួសវិញដោយ ជំនួបគ្នាតាមវិដេអូហើយបញ្ជាក់ប្រាបគ្រប់ភាគីនៅក្នុងកិច្ចប្រជុំដើម្បីយកពេលវេលានេះ ក្នុងការគិតគូរអំពីបញ្ហាសំខាន់ៗដែលនឹងត្រូវលើកយកមកពិភាក្សាគ្នានៅពេលកិច្ចប្រជុំ ធ្វើឡើងសាជាថ្មី៕
ប្រែសម្រួល៖ស៊ុនលី