បរទេស៖ សប្តាហ៍នេះ លោកប្រធានាធិបតីអាមេរិក បានធ្វើការប្រកាសសន្យាមួយ ប្រសិនបើគាត់នឹងត្រូវបានពលរដ្ឋអាមេរិក បោះឆ្នោតក្លាយទៅជាប្រធានាធិបតី នៅអាណត្តិថ្មី ដែលនឹងប្រព្រឹត្តទៅ នៅក្នុងខែវិច្ឆិកាខាងមុខនេះ។
ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រ នៅក្នុងរដ្ឋញូវជឺស៊ី លោកប្រធានាធិបតីរូបនេះ បានអះអាងថា លោកនឹងប្រើប្រាស់ពេលវេលា ត្រឹមតែ៤សប្តាហ៍ប៉ុណ្ណោះ ដើម្បីបញ្ចប់ទៅ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយនឹងនៃប្រទេសអ៊ីរ៉ង់ឲ្យបាន។
គួរឲ្យដឹងដែរថា មួយរយៈនេះភាពតានតឹង រវាងអាមេរិកនិងអ៊ីរ៉ង់ បានកើនឡើង បន្ទាប់ពីអាមេរិក បានប្រកាសដកខ្លួនចេញ ពីកិច្ចព្រមព្រៀងជាមួយនឹងអ៊ីរ៉ង់ និងក្នុងចំណោមសមាជិក នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដើម្បីកាត់បន្ថយ ការស្តុកទុកសារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ និងអនុញ្ញាតឱ្យទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ ចុះត្រួតពិនិត្យអ៊ីរ៉ង់ ទីកន្លែងនុយក្លេអ៊ែរ ទាំងអស់ឡើងវិញ៕
ប្រែសម្រួល៖ស៊ុនលី