ជូបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ថា ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់មនុស្ស ១១៨នាក់បានស្លាប់ នៅក្នុងអំឡុងពេលប៉ះទង្គិចគ្នា រវាងយោធាស៊ីវិល និងកងកម្លាំងរបស់រដ្ឋាភិបាល ដែលបានអនុវត្តន៍ផែនការ ដកហូតអាវុធនៅតំបន់ភាគខាងជើង Tonj រដ្ឋ Warrap នៅក្នុងប្រទេសស៊ូដង់ខាងត្បូង ។
លោក Makuei Mabior នាយករដ្ឋមន្ត្រីតំបន់ Tonj East បានឲ្យដឹងថា ការប៉ះទង្គិចគ្នា កាលពីថ្ងៃសៅរ៍ នៅគ្រាដែលមានការផ្ទុះអាវុធ រវាងកងកម្លំាងសន្តិសុខ និងបុរសវ័យក្មេងម្នាក់ ដែលជាលទ្ធផល នៅក្នុងពេលប៉ះទង្គិចគ្នា ។
លោក បានប្រាប់ដល់ស៊ីនហួ តាមទូរស័ព្ទនៅតំបន់ Tonj ថា “ការបាញ់ប្រហារគ្នាបានកើតឡើង ដោយសារតែយុវជនម្នាក់ ក្នុងចំណោមយុវជន ត្រូវបានបញ្ជាដោយមន្ត្រីយោធា និងប៉ូលិស ដើម្បីឲ្យឈប់ និងធ្វើការត្រួតពិនិត្យ ប៉ុន្តែ គាត់បានរត់គេច ហើយមន្ត្រីសន្តិសុខ បានតាមចាប់ខ្លួនគាត់ រហូតដល់ពួកគេ បានប្រឈមមុខដាក់គ្នា ។ នេះបានហៅសាច់ញាតិរបស់គាត់ មកជួយរំដោះគាត់ ពីមន្ត្រីកម្លាំងសន្តិសុខ ដោយបានដកកាំភ្លើង បាញ់ប្រហារទៅលើជនស៊ីវិល ដែលនៅលើទីផ្សារ” ។
គាត់បានឲ្យដឹងទៀតថា “យើងបានបញ្ជាក់ថា មានយោធាចំនួន៣៤នាក់ស្លាប់ និងជនស៊ីវិល៨៤នាក់ បានបាត់បង់ជីវិត” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា