ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី ចាប់ផ្តើមធ្វើការវិនិច្ឆ័យ ទៅលើវ៉ាក់សំាងទប់ទល់ នឹងជំងឺកូវីដ១៩ នៅក្នុងដំណាក់កាលទី៣

ហ្សាការតា ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ថា កាលពីថ្ងៃអង្គារ ប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្តើមធ្វើការវិនិច្ឆ័យ ទៅលើវ៉ាក់សាំង លើមនុស្សដែលបានផលិតឡើង ដោយប្រទេសចិន ប្រឆាំងនឹងជំងឺកូវីដ១៩ ដែលនឹងមានអ្នកចូលរួមច្រើន ដែលជាអ្នកជំងឺចំនួន១.៦២០នាក់ ។

បេក្ខភាពវ៉ាក់សាំង បានផលិតឡើង ដោយក្រុមហ៊ុន Sinovac Biotech ក្នុងចំណោមក្រុមហ៊ុនចំនួន២-៣នៅលើពិភពលោក ដែលបានឈានដល់ការវិនិច្ឆ័យក្នុងដំណាក់កាលទី៣ ឬជាការធ្វើតេស្តទៅលើមនុស្ស ក្នុងទ្រង់ទ្រាយធំ និងជាជំហានចុងក្រោយនៅ មុនពេលច្បាប់ត្រូវបានអនុម័ត ។

ក្រុមហ៊ុន Sinovac បានប្រកាសលម្អិតកាលពីថ្ងៃចន្ទ ដែលបានមកការសិក្សាក្នុងជំហានទី២ ឬដំណាក់កាលពាក់កណ្តាល ដោយបាននិយាយថា វ៉ាក់សាំងបានលេចជារូបរាងឡើង ដែលមានសុវត្ថិភាព និងបានបង្ហាញអំពីការឆ្លើយតប ទៅនឹងការបង្កើតឲ្យមានភាពសុំានឹងជំងឺ នៅក្នុងគោលបំណងជាច្រើនទៀត ។

បេក្ខភាពវ៉ាក់សាំង ត្រូវបានគេស្គាល់ឈ្មោះថា CoronaVac ក៏ត្រូវបានស្ថិតក្រោមការវិនិច្ឆ័យទ្រង់ទ្រាយធំចុងក្រោយ នៅក្នុងប្រទេសប្រេស៊ីល ហើយក្រុមហ៊ុន Sinovac រំពឹងថា នឹងធ្វើតេស្តនៅក្នុងប្រទេសបង់ក្លាដេស ទៀត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top