ព័ត៌មានអន្តរជាតិ

ប្រហែសមិនបានឡើយ! ក្រុងប៉េកាំង មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២៥នាក់

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ថា អាជ្ញាធរសុខាភិបាល បានឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសចិន ត្រូវបានគេរាយការណ៍ឲ្យដឹងថា មានករណីថ្មីនៃអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២៥នាក់ នៅក្រុងប៉េកាំង គិតត្រឹមថ្ងៃអង្គារ បើធៀបនឹងថ្ងៃមុន មានចំនួន៤៤ករណី ។

គណៈកម្មាធិការសុខាភិបាលជាតិ បានឲ្យដឹងនៅក្នុងសេចក្តី ប្រកាសមួយថា អ្នកឆ្លងថ្មីចំនួន១៦នាក់ ក្នុងចំណោមអ្នកឆ្លងជំងឺទំាងអស់នេះ ជាករណីមកពីខាងក្រៅ ហើយ៩នាក់ទៀត ជាអ្នកឆ្លងនៅក្នុងស្រុក ដែលត្រូវបានគេរាយការណ៍ឲ្យដឹងនៅតំបន់ Xinjiang ។ មិនទាន់មានអ្នកស្លាប់ថ្មីនៅឡើយទេ ។

ប្រទេសចិន ក៏ត្រូវបានគេរាយការណ៍មកថា មានអ្នកជំងឺបង្ហាញរោគសញ្ញាថ្មីចំនួន២០នាក់ ធៀបនឹងថ្ងៃមុន មានចំនួន១៧នាក់ ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានបានដាក់ថា គិតត្រឹមថ្ងៃទី១១ ខែសីហា ក្រុងប៉េកាំងរបស់ប្រទេសចិន មានអ្នកឆ្លងជំងឺបង្កដោយវីរុសកូរ៉ូណាសរុបចំនួន៨៤.៧៣៧នាក់ ។

ប្រទេសចិន មានអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា ដែលមិនប្រែប្រួលឡើយ មានចំនួន៤.៦៣៤នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top