ព័ត៌មានអន្តរជាតិ

ក្រុមផលិតថ្នាំ វ៉ាក់សាំងកូរ៉ូណាចិន ចាប់ផ្តើមសាកល្បង លើមនុស្ស នៅឥណ្ឌូនេស៊ី

បរទេស ៖ ក្រុមហ៊ុនថ្នាំវ៉ាក់សាំង កូវីដ១៩ចិន ឈ្មោះ Sinovac Biotech តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមធ្វើតេស្តសាកល្បង ថ្នាំវ៉ាក់សាំងដំណាក់ កាលចុងក្រោយ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយចងជាដៃគូជាមួយក្រុមហ៊ុន ឱសថរដ្ឋឥណ្ឌូនេស៊ី ឈ្មោះ PT Bio Farma។

យោងទៅតាមទីភ្នាក់ងារ សារព័ត៌មានតួកគី TRT World និងសារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងថា ដំណាក់កាលទី៣នៃការតេស្តសាកល្បងថ្នាំវ៉ាក់សាំង បានចាប់ផ្តើម នៅថ្ងៃអង្គារម្សិលមិញនេះ ហើយវាមានការចូលរួម ដោយអ្នកស្ម័គ្រចិត្តចំនួន១.៦២០នាក់ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ។

ពិធីរៀបចំធ្វើតេស្តសាកល្បងថ្នាំវ៉ាក់សាំងនោះ គឺត្រូវបានប្រារព្ធធ្វើឡើង នៅក្នុងមន្ទីរពេទ្យនៃសាលាឱសថ របស់សាកលវិទ្យាល័យ Padjajaran University ក្នុងទីក្រុង Bandung ខេត្ត West Java ដោយមានការចូលរួមជាអធិបតី ពីសំណាក់លោកប្រធានាធិបតី Joko “Jokowi” Widodo ផងដែរ៕
ប្រែសម្រួល៖ប៉ាង កុង

To Top