ព័ត៌មានអន្តរជាតិ

ចិន បង្កើនសមយុទ្ធយោធា ជុំវិញតំបន់អាស៊ីខាងកើត ខណៈភាពតានតឹងជាមួយអាមេរិក កំពុងកើនឡើង

ហុងកុង៖ ប្រទេសចិន កំពុងបង្កើនការធ្វើសមយុទ្ធយោធា នៅជុំវិញតំបន់អាស៊ីខាងកើត ដែលជាសង្រ្គាមពាក្យសំដី ជាមួយសហរដ្ឋអាមេរិក ដែលយកចិត្តទុកដាក់ ចំពោះសកម្មភាពយោធា របស់ទីក្រុងវ៉ាស៊ីនតោន និងដំណើរទស្សនកិច្ច របស់រដ្ឋមន្រ្តីខុទ្ទកាល័យអាមេរិក ទៅកាន់កោះតៃវ៉ាន់។

អ្នកវិភាគចិនម្នាក់ ថែមទាំងនិយាយទៀតថា កងទ័ពរំដោះប្រជាជនចិន (PLA) ប្រហែលជាពិចារណា សមយុទ្ធបាញ់គ្រាប់ពិត នៅជិតកោះហ្គាម របស់សហរដ្ឋអាមេរិក។

ទីក្រុងប៉េកាំង បានបង្កើនល្បឿន នៃល្បែងសង្គ្រាមរបស់ខ្លួន នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីសហរដ្ឋអាមេរិក បានបញ្ជូនក្រុមវាយប្រហារ នាវាដឹកយន្តហោះចំនួន ២ ក្រុម នៅលើសមយុទ្ធនាវា ដឹកយន្តហោះដ៏កម្រពីរ នៅសមុទ្រចិនខាងត្បូងពីរដង ក្នុងខែខែកក្កដា។

ប៉ុន្តែដំណើរទស្សនកិច្ច របស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងសេវាកម្មមនុស្សអាមេរិក លោក Alex Azar ទៅកាន់កោះតៃវ៉ាន់ ដែលគ្រប់គ្រង ដោយខ្លួនឯងនៅសប្តាហ៍នេះ បានបន្ថែមកម្លាំង ដល់ភាពតានតឹង ដែលកំពុងកើនឡើង។ លោកគឺជាមន្រ្តីជាន់ខ្ពស់ របស់សហរដ្ឋអាមេរិក ដែលបានទៅទស្សនាកោះនេះ ដែលក្រុងប៉េកាំងចាត់ទុកថា ជាទឹកដីរបស់ចិន ក្នុងប៉ុន្មានទសវត្សមកហើយ៕ ដោយ៖ ឈូក បូរ៉ា

To Top