ព័ត៌មានអន្តរជាតិ

WHO កំពុងទំនាក់ទំនង ជាមួយរុស្ស៊ី លើវ៉ាក់សាំងថ្មី ប្រឆាំងនឹងជំងឺកូវីដ-១៩

ហ្សឺណែវ ៖ អ្នកនាំពាក្យរបស់អង្គការ សុខភាពពិភពលោក បានឲ្យដឹងថា អង្គការសុខភាពពិភពលោក កំពុងទាក់ទងយ៉ាងជិតស្និទ្ធ ជាមួយប្រទេសរុស្ស៊ី ទាក់ទងនឹងលទ្ធភាព ដែលអាចធ្វើទៅបាន នៃការចាក់វ៉ាក់សាំង COVID-19 ដំបូងបង្អស់របស់ពិភពលោក។

អ្នកនាំពាក្យ របស់អង្គការសុខភាព ពិភពលោកលោក Tarik Jasarevic បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយ ថា “យើងកំពុងទាក់ទងយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរសុខាភិបាលរុស្ស៊ី ហើយកិច្ចពិភាក្សាកំពុងដំណើរការទាក់ទង នឹងលទ្ធភាព នៃការចាក់វ៉ាក់សាំង ជាមុនដោយអង្គការសុខភាពពិភពលោក” ។

វេជ្ជបណ្ឌិតលោក Jasarevic បានលើកឡើងថា“ លក្ខណៈសម្បត្តិជាមុន នៃវ៉ាក់សាំងណាមួយពាក់ព័ន្ធនឹងការពិនិត្យ និងវាយតំលៃយ៉ាងហ្មត់ចត់នូវរាល់ទិន្នន័យទាំងអស់ ដែលត្រូវការសម្រាប់សុវត្ថិភាព និងប្រសិទ្ធភាព” ក្នុងការសាកល្បងព្យាបាល ៕ដោយ ឈូក បូរ៉ា

To Top