តៃប៉ិ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងសេវាមនុស្សអាមេរិកលោក Alex Azar កាលពីថ្ងៃអង្គារបានធ្វើការរិះគន់ យ៉ាងខ្លាំងចំពោះប្រទេសចិន ចំពោះការមិនឲ្យកោះតៃវ៉ាន់ ចេញពីអង្គការសុខភាពពិភពលោក ដោយលើកឡើងថា កោះដែលគ្រប់គ្រងដោយខ្លួនឯង មានផ្តល់ជូនជាច្រើនលើបញ្ហាសំខាន់ៗ ដូចជាសុខភាពជាដើម។
ក្នុងនាមជាមន្រ្តីខុទ្ទកាល័យជាន់ខ្ពស់ របស់សហរដ្ឋអាមេរិក ដែលមកធ្វើទស្សនកិច្ចតៃវ៉ាន់ ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោន ប្តូរការទទួលស្គាល់ការទូត ទៅប្រទេសចិន ក្នុងឆ្នាំ១៩៧៩ លោក Azar បានប្រាប់អ្នកសារព័ត៌មាន មុនពេលជួបជាមួយ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ Joseph Wu នៅឯសណ្ឋាគារ Taipei ថាលោកនៅទីនេះដើម្បីនាំយកការ សួរសុខទុក្ខពីប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ និងដើម្បីទទួលស្គាល់តៃវ៉ាន់ ភាពជាអ្នកដឹកនាំសុខភាព។
ដោយលើកឡើងថា លោកបានធ្វើជាសាក្សីចំពោះ “លទ្ធផលដែលបង្កគ្រោះថ្នាក់ និងផលអាក្រក់” នៃការមិនរាប់បញ្ចូលតៃវ៉ាន់ ពីស្ថានភាពអន្តរជាតិលោកអាហ្សា បានផ្តល់ឧទាហរណ៍នៃការបរិច្ចាគ របស់កោះតៃវ៉ាន់នៅដើមឆ្នាំ២០១៨ ដើម្បីឆ្លើយតបទៅនឹងការ អំពាវនាវជាបន្ទាន់របស់ អង្គការសុខភាពពិភពលោក សម្រាប់ការផ្តល់ថវិកា សម្រាប់ការប្រយុទ្ធជាសកលប្រឆាំងនឹង ការផ្ទុះឡើងនៃជំងឺអេបូឡា នៅក្នុងរបបប្រជាធិបតេយ្យ សាធារណរដ្ឋកុងហ្គោ ៕
ដោយ ឈូក បូរ៉ា