ព័ត៌មានអន្តរជាតិ

អនុរដ្ឋមន្ត្រីចិន៖ ចំណងមិត្តភាពចិននិងអាមេរិក មិនត្រូវរាំងស្ទះនោះទេ

បរទេស៖ អនុរដ្ឋមន្ត្រីការបរទេសចិន លោក Le Yucheng តាមសេចក្តីរាយការណ៍ បាននិយាយថា ប្រទេសចិនចាំបាច់ ត្រូវតែរក្សាចំណងមិត្តភាពរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក លើផ្លូវដែលត្រឹមត្រូវ និងធានាឲ្យបានថា វាមិនរាំងស្ទះធ្លាក់ផ្លូវនោះទេ។

ដោយត្រូវគេដកស្រង់សម្តី ក្នុងបទសម្ភាសន៍មួយ បង្ហោះលើគេហទំព័រ របស់ក្រសួងការបរទេសចិន នៅថ្ងៃពុធនេះ លោក Le Yucheng បានមានប្រសាសន៍យ៉ាងដូច្នេះថា “ប៉ុន្មានខែខាងមុខនេះ គឺមានសារសំខាន់ សម្រាប់ចំណងមិត្តភាពចិននិងអាមេរិក យើងត្រូវតែរក្សាការផ្តោតរបស់យើង និងមិនទទួលរងឥទ្ធិពល ដោយសារកងកម្លាំងខ្លាំងក្លាផ្សេងៗ”។

គួរបញ្ជាក់ថា ចំណងមិត្តភាពអាមេរិកនិងចិន បានកើនកម្តៅកាន់តែខ្លាំងឡើង ជុំវិញបញ្ហាមេរោគកូរ៉ូណា ដែលអាមរិកចោទប្រកាន់ចិន ពីបទបរាជ័យក្នុងការគ្រប់គ្រង ក៏ដូចជាបទចោទប្រកាន់អំពីទង្វើចារកម្ម ការលួចកម្មសិទ្ធិបញ្ញា ការរំលោភបំពានសិទ្ធិមនុស្ស និងបញ្ហាហុងកុង៕ ប្រែសម្រួល៖ប៉ាង កុង

To Top